វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវគេថតបានក្នុងប្រទេសវៀតណាមដោយបង្ហាញពីសកម្មភាពកម្មកររោងចក្រមួយកន្លែងចាក់សារធាតុគីមីចូលក្នុងសាច់ត្រី។
ដំណើរការចាក់បញ្ចូលសារធាតុគីមីនេះ ត្រូវគេដឹងថាធ្វើឡើងភាគច្រើនទៅលើត្រី ធូណា ដើម្បីឲ្យវាមានសភាពស្រស់ឡើងវិញ ក្រោយនេសាទហើយទុកចោលអស់រយៈពេលជិតមួយឆ្នាំ។ សារធាតុគីមីនេះ មានឈ្មោះថា ឧស្ម័នកាបូនម៉ូណូស៊ីត ដែលគ្មានក្លិន និងពណ៌ហើយប្រើប្រាស់ដើម្បីរក្សាទុកត្រីធូណាឲ្យបានយូរ និងធ្វើឲ្យវាស្រស់ឡើងវិញ។
ដំបូងឡើយ គេឃើញកម្មករបានយកត្រីធូណាដែលខូចគុណភាពដាក់ចូលក្នុងម៉ាស៊ីន។ ប៉ុន្តែ ក្រោយពីចាក់បញ្ចូលសារធាតុគីមីរួច សាច់ដែលមានពណ៌ខ្មៅប្រែទៅជាក្រហម និងស្រស់ញញឹមឡើងវិញ។
គួរឲ្យដឹងថា ឧស្ម័នកាបូនម៉ូណូស៊ីតគឺជាសារធាតុគីមីដ៏គ្រោះថ្នាក់មួយដល់អ្នកបរិភោគដែលធ្វើឲ្យពួកគេមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬឈានដល់ស្លាប់ទៀតផង៕
សូមទស្សនាវីដេអូខាងក្រោម ៖
ប្រភព៖ sabay.com.kh