បុរសដែលរៀបការរួចពិតជាចៀសមិនផុតទេពិការធ្វើទំនាក់ទំនងជាមួយស្រីផ្សេងនៅកន្លែងធ្វើការ ប៉ុន្តែទំនាក់ទំនងទាំងនោះត្រូវតែធ្វើឡើងដោយការគោរពផង។ ការស្និទ្ធស្នាលជាមួយស្រីផ្សេងគួរតែជារឿងចៀសវាងគ្រប់រូបភាពទាំងអស់។ មិត្តភក្តិល្អបំផុតរបស់បុរសដែលរៀបការរួចគួរតែជាប្រពន្ធរបស់គាត់ ហើយក៏ជាស្ត្រីតែមួយគត់ដែលគាត់ត្រូវបង្កើតការសន្ទនាប្រកបដោយភាពស្និទ្ធស្នាលបំផុតដែរ។ ប្រពន្ធរបស់គាត់គួរតែជាស្ត្រីដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់គាត់ និងគ្មានករណីលើកលែងឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ មានសម្តីមួយចំនួនដែលបុរសរៀបការរួចមិនគួរប្រើវានិយាយជាមួយស្រីផ្សេងឡើយដូចជា៖
1. ខ្ញុំត្រូវការមិត្តល្អម្នាក់ដើម្បីនិយាយគ្នា
2. ប្រពន្ធខ្ញុំនឹងខ្ញុំមិនធ្លាប់មានភាពស្និទ្ធស្នាលជាមួយគ្នាយូរហើយ
3. ប្រពន្ធខ្ញុំនិងខ្ញុំមិនបាននៅជាមួយគ្នាស្រួលបួលឡើយ
4. ម្សិលមិញ ប្រពន្ធខ្ញុំនិងខ្ញុំបានឈ្លោះគ្នាខ្លាំងណាស់
5. ខ្ញុំរីករាយណាដែលមានអ្នកនៅក្បែរខ្ញុំ
6. ខ្ញុំធុញធប់ណាស់ តើអាចទៅក្រៅជាមួយគ្នានាពេលបន្តិចទៀតបានទេ?
7. យើងគ្រាន់តែជាមិត្តភក្តិនឹងគ្នា ដូច្នេះរឿងនេះមិនគួរណាជាបញ្ហាឡើយ
8. តើអ្នកមានមិត្តប្រុសហើយឬនៅ?
9. តើអ្នកគិតថាខ្ញុំគឺជាប្តីដ៏ល្អដែរទេ?
បើសិនជាអ្នករៀបការរួច ចូរចៀសវាងនូវទំនាក់ទំនងទាំងនេះជាមួយស្រីផ្សេងទៅ។ ចូរបង្ហាញការគោរពដល់ការប្តេជ្ញាចិត្តដែលអ្នកបានធ្វើជាមួយប្រពន្ធពិតប្រាកដរបស់អ្នកផង។