ប្តីប្រពន្ធត្រូវចេះយល់ចិត្ត និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក ទើបគ្រួសារមានសុភមង្គល និងមានលាភសំណាង។ ពាក្យសំដីគម្រោះគម្រើយ ទ្រគោះបោះបោក ពិតជាងាយនឹងធ្វើឲ្យទំនាក់ទំនងរបស់អ្នកប្រេះឆា បានយ៉ាងងាយបំផុត។
ខាងក្រោមនេះ គឺជាឃ្លាឃ្លោងមួយចំនួន ដែលគូស្វាមីភរិយា មិនគួរនិយាយដាក់គ្នាឡើយ ពីព្រោះវាអាចធ្វើឲ្យអ្នកទាំងពីរមិនសប្បាយចិត្ត ខឹងគ្នា ឈ្លោះគ្នា ហើយចុងក្រោយ ច្បាស់ជាមានបញ្ហាធំជាមិនខានឡើយ។

១. កុំប្រាប់ប្តីរបស់អ្នក ឲ្យទៅរកលុយ ឬខំធ្វើការពេក ពីព្រោះគេដឹងច្បាស់ អំពីតួនាទីរបស់គេហើយ
២. “ម៉ែខ្ញុំប្រាប់ថា …” កុំយកពាក្យសំដីរបស់ម្តាយអ្នក ទៅបញ្ជាលើប្តីឲ្យសោះ
៣. “ចេញទៅ មិនបាច់មកជួយទេ ខ្ញុំធ្វើបានហើយ ទើសដៃទើសជើងណាស់”
៤. ពេលឈ្លោះគ្នា កុំប្រើពាក្យ “បងតែងតែ, បងមិនដែល…”
៥. “ខ្ញុំមិនចូលចិត្តបងប្អូនអ្នកទេ! ខ្ញុំមិនចូលចិត្តពួកម៉ាកបងទេ”
៦. កុំបញ្ជា “ធ្វើអានេះភ្លាម … កុំទៅនោះ!”៕