ខ្ញុំទើបតែអាយុ ១៥ឆ្នាំទេ ហើយខ្ញុំខ្មាស់គេខ្លាំងណាស់សព្វថ្ងៃនេះ ដោយសារតែលិង្គរបស់ខ្ញុំចេះតែឡើងរឹងរាល់ថ្ងៃ ហើយគ្មានហេតុផលទៀត។ ខ្ញុំមិនដឹងថាគួរធ្វើម៉េចទើបបញ្ឈប់អាការៈនេះបានទេ។

ក្នុងវ័យជាយុវវ័យ មានមនុស្សប្រុសច្រើនណាស់ដែលមានអាការៈលិង្គឡើងរឹងខុសពីធម្មតា និងគ្មានហេតុផលត្រឹមត្រូវឡើយ។ រឿងនេះអាចកើតឡើងញឹកញាប់ និងគ្មានសញ្ញាប្រកាសប្រាប់មុនឡើយ។ អ្នកអាចនឹងមានអារម្មណ៍ដឹងថា លិង្គអ្នកស្រាប់តែឡើងរឹងដោយខ្លួនឯងតែម្តង ដោយគ្រាន់តែនិយាយទូរស័ព្ទ អង្គុយក្នុងថ្នាក់រៀន ទៅលេងក្រៅជាមួយមិត្តភក្តិ ឬមើលកុនជាដើម។ វាគឺជាអារម្មណ៍នៃការឡើងរឹងរបស់លិង្គដែលកម្រនឹងគ្រប់គ្រងបានណាស់។ ខណៈពេលដែលវាអាចជារឿងមួយគួរឲ្យអាម៉ាស ប៉ុន្តែវាគឺជាផ្នែកមួយធម្មតាទេនៃភាពជាយុវវ័យ។ ដល់ពេលមួយដែលរាងកាយចេះសម្របសម្រួលខ្លួន អ័រម៉ូននឹងថយចុះធម្មតាវិញ ហើយចង្វាក់នៃការឡើងរឹងរបស់លិង្គខុសពីធម្មតាក៏លែងសូវកើតមានទៀងដែរ៕