​ក្រោយ​ពី​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ហើយ នាង​មិន​អាច​មក​រដូវ ដូច​កាលពី​មិន​ទាន់​មាន​ផ្ទៃពោះ​ទៀតឡើយ​។ ប៉ុន្តែ ស្ត្រី​ដែល​មាន​ផ្ទៃពោះ អាច​នឹង​មាន​ការ​ធ្លាក់​ឈាម​ផ្សេង ដែល​មើល​ទៅ​មាន​លក្ខណៈ​ដូច​ឈាមរដូវ​អញ្ចឹង​។ ឧទាហរណ៍ មានការ​ធ្លាក់ឈាម​តិច​តួច​ដែរ នៅពេល​ពង​អំប្រ៊ីយ៉ុង​កាច់​សំបុក​ក្នុង​ស្បូន​។ រឿង​នេះ​ច្រើនតែ​កើតឡើង​នៅ​ថ្ងៃ​តែ​មួយ ដែល​ស្ត្រី​មក​រដូវ​ធម្មតា​។ រឿង​ផ្សេងៗ​ទៀត ដែល​អាច​ឲ្យ​ធ្លាក់​ឈាម​ដែរនោះ​គឺ រលូត​កូន ឬ​កូនក្រៅស្បូន​។​

​បើសិន​ជា​អ្នក​គិតថា អ្នក​អាច​មាន​ផ្ទៃពោះ និង​ឈឺចាប់ ឬ​ហូរឈាម​អ្វី​ខុសធម្មតា ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។ បើសិន​ជា​អ្នក​មិន​ច្បាស់​ទេ ថា​មាន​ផ្ទៃពោះ ឬ​អត់​នោះ ក៏​គួរតែ​ទៅឲ្យ​ពេទ្យ​ពិនិត្យ និង​សុំ​ការណែនាំ​បន្ថែម​ដែរ​។

បើសិន​ជា​អ្នក​ធ្វើ​តេស្ត រកមើល​ការ​មាន​ផ្ទៃពោះ​ដោយ​ខ្លួន ហើយ​លទ្ធផល​ឃើញ​អវិជ្ជមាន ប៉ុន្តែ​សញ្ញា​ជាច្រើន កើតឡើង​បញ្ជាក់ថា អ្នក​មាន​ផ្ទៃពោះ (​បាត់​រដូវ សុដន់​ទៅជា​តឹង ឬ​មិន​ស្រួលខ្លួន​) ចូរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង