ស្ត្រីភាគច្រើន អាចនឹងជួយអាការៈមួយចំនួន មុនពេលពួកគេមករដូវ។ នេះដោយសារតែការប្រែប្រួល របស់អ័រម៉ូនក្នុងរាងកាយ ដើម្បីជំរុញដល់ការមករដូវ របស់មនុស្សស្រីគ្រប់រូប។ អាការៈទាំងនោះមានដូចជា ៖

- មានអារម្មណ៍ថាហើមពោះ និងធ្ងន់ៗក្នុងពោះ
- ឈឺចាប់បែបរមួលនៅពោះផ្នែកខាងក្រោម ជើង ឬអាចនៅចង្កេះ
- កើតមុនច្រើនជាងធម្មតា
- មានអារម្មណ៍ខឹង ឆេវឆាវ ឆាប់ខឹង ពិបាកបំពេញចិត្ត អស់កម្លាំង
- សុដន់ទៅជាធំជាងមុនបន្តិច និងតឹងជាងមុន
- សក់ទៅជាមានជាតិប្រេងច្រើន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855