ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយឲ្យអ្នកសម្រាលកូនដោយមិនសូវឈឺ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែស្វែងយល់ពីដំណាក់កាលសម្រាលកូនឲ្យបានច្បាស់មុននឹងដល់ថ្ងៃសម្រាល ព្រោះការស្វែងយល់ច្បាស់ អាចកាត់បន្ថយអារម្មណ៍ភ័យ ដោយធ្វើឲ្យអ្នកមានជំនឿចិត្តខ្ពស់។ ដូចនេះ អ្នកនឹងអាចសម្រាលដោយមិនសូវឈឺឡើយ។
- នៅពេលដែលអ្នកចូលទៅសម្រាលកូន អ្នកគួរតែឲ្យស្វាមីអ្នកកំដរ ព្រោះនៅពេលដែលមានគេកំដរ អ្នកនឹងមិនសូវមានអារម្មណ៍ឈឺឡើយ ដោយមានអ្នកជួយគាំទ្រ និងផ្តល់ក្តីស្រឡាញ់គ្រប់គ្រាន់ដល់អ្នក។
- ចុងក្រោយ អ្នកគួរតែប្រើអារម្មណ៍សប្បាយក្នុងការទទួលស្វាគមន៍សមាជិកថ្មី។ អារម្មណ៍មួយនេះ នឹងអាចជួយផ្តល់កម្លាំងចិត្តកាន់តែខ្លាំងដល់អ្នក ដោយធ្វើឲ្យអ្នកសម្រាលកូនបានយ៉ាងជោគជ័យ។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីកាត់បន្ថយការឈឺចុកចាប់ទាំងឡាយក្នុងកំឡុងពេលសម្រាលកូន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)