ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយឲ្យស្វាមីអ្នកស្រឡាញ់អ្នកកាន់តែខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលប្តីអ្នកត្រូវការអ្នកដែលស្តាប់ទុក្ខកង្វល់របស់គេ អ្នកគួរតែស្តាប់ដោយយកចិត្តទុកដាក់ ហើយជួយដោះស្រាយ និងលួងលោមគេ ដោយមិនគួរធ្វើមុខធុញពេលដែលអង្គុយស្តាប់ឡើយ។ នៅពេលដែលអ្នកអាចផ្តល់កម្លាំងចិត្តដល់គេបែបនេះ នោះអ្នកនឹងមានឋានៈសំខាន់ក្នុងចិត្តរបស់គេ។
- នៅពេលដែលគេមានអារម្មណ៍មិនល្អ ឬអស់សង្ឃឹមខ្លាំង អ្នកគួរតែផ្តល់ស្មារបស់អ្នកឲ្យគេបានផ្អែក ព្រោះនៅពេលនោះជាពេលដែលគេត្រូវការអ្នកខ្លាំង។ ដូចនេះ នៅពេលដែលអ្នកអាចនៅជិតគេ ហើយកំដរគេដើរផុតផ្លូវលំបាកមួយនេះ នោះអ្នកនឹងអាចទទួលបានក្តីស្រឡាញ់ពីគេបានពេញលេញជាមិនខានឡើយ។
- អ្នកគួរតែចេះបត់បែនតាមកាលៈទេសៈ ដោយមានពេលខ្លះគួរតែរឹង ពេលខ្លះទន់ ទើបអាចចាប់ចិត្តគេបានជាប់។ ដូចនេះ វិធី៣នេះ អ្នកគួរតែយកមកប្រើ ដើម្បីជួយឲ្យស្វាមីរបស់អ្នកកាន់តែស្រឡាញ់អ្នកមួយកម្រិតទៀត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)