នៅពេលដែលអ្នកផ្តាសាយ អ្នកគួរតែដឹងពីបរិមាណនៃការញ៉ាំទឹក ទើបជំងឺអ្នកឆាប់ជាសះស្បើយ។ ប្រសិនជាអ្នកមិនញ៉ាំ នោះជំងឺអ្នកនឹងកាន់តែធ្ងន់ធ្ងរ។ ដូចនេះតើនៅពេលដែលអ្នកផ្តាសាយ អ្នកគួរតែញ៉ាំទឹកបែបណាទៅ?

នៅពេលដែលមានជំងឺផ្តាសាយនេះ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើនជាងធម្មតា ព្រោះបើអ្នកមិនញ៉ាំទឹកទេ វាមិនអាចបញ្ចេញញើសចេញមកក្រៅបានឡើយ។ នៅពេលដែលញើសមិនអាចបញ្ចេញ នោះជាតិពុលទាំងឡាយនឹងស្តុកទុកក្នុងរាងកាយអ្នក ជាហេតុដែលធ្វើឲ្យជំងឺផ្តាសាយអ្នកមិនឆាប់ជា ថែមទាំងអាចធ្ងន់ធ្ងរទៅៗទៀតផង។ ផ្ទុយទៅវិញ ប្រសិនជាអ្នកញ៉ាំទឹកច្រើន ជាពិសេសទឹកក្តៅអ៊ុនៗ វានឹងអាចបញ្ចេញជាតិពុលតាមរយៈញើស និងតាមរយៈការបត់ជើងតូចរបស់អ្នកបាន នោះមេរោគ និងជាតិពុលទាំងអស់នឹងចេញអស់ពីរាងកាយ ជាហេតុដែលអាចធ្វើឲ្យអ្នកជាសះស្បើយយ៉ាងលឿន៕