មាននារីមួយចំនួនតែងតែញ៉ាំស្រានៅពេលមករដូវ ដោយសារតែពេលខ្លះគេពិបាកចិត្តខ្លាំង ឬពេលខ្លះត្រូវទៅជួបភ្ញៀវមិនញ៉ាំមិនបាន។ ប៉ុន្តែតើអ្នកដឹងទេថាវាអាចប៉ះពាល់ដល់សុខភាពអ្នកយ៉ាងណា?

នៅពេលដែលអ្នកញ៉ាំស្រានៅពេលមករដូវ វាអាចបំផ្លាញថ្លើមអ្នកខ្ពស់ជាងពេលធម្មតាទៅទៀត។ នៅពេលដែលអ្នកមករដូវ ហើយញ៉ាំស្រាច្រើន វានឹងធ្វើឲ្យអ្នកស្រវឹងយូរជាងពេលធម្មតា ដោយធ្វើឲ្យអ្នកមិនស្រួលខ្លួនឡើយក្រោយពេលដែលស្វាងស្រា វាក៏អាចធ្វើឲ្យអ្នកពុលក៏មានដែរ។ ម្យ៉ាងទៀតវានឹងធ្វើឲ្យឈាមអ្នកដើរលឿនដែលអាចធ្វើឲ្យអ្នកមករដូវកាន់តែច្រើនជាងមុនទៅទៀត។ ដូចនេះវាអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ដោយធ្វើឲ្យទ្រុតទ្រោមខុសពីធម្មតា៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855