ប្រសិនជាអ្នកដឹងពីអាថ៌កំបាំងមួយចំនួននៅពេលដែលអ្នកមករដូវគួរតែធ្វើ នោះវានឹងអាចធ្វើឲ្យអ្នកស្អាតជាមិនខានឡើយ ជាពិសេសគឺការម៉ាស្សាតែម្តង។ ហេតុអ្វីបានជាអ្នកត្រូវម៉ាស្សាពេលមករដូវនោះ?

នៅពេលដែលអ្នកមករដូវ អ្នកគួរតែទៅឲ្យគេម៉ាស្សា ព្រោះវាអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរបានល្អ ថែមទាំងអាចជួយបន្ធូរសាច់ដុំអ្នកទៀតផង ដែលអាចជួយកាត់បន្ថយអាការៈឈឺពោះរបស់អ្នកបាន។ ប៉ុន្តែអ្នកមិនត្រូវឲ្យគេម៉ាស្សាដល់កន្លែងជុំវិញស្បូនអ្នកទេ ព្រោះវាអាចសង្កត់ត្រូវស្បូនដែលធ្វើឲ្យអ្នកមានអាការៈមិនស្រួល។ អ្នកអាចម៉ាស្សានៅជុំវិញទ្រូងអ្នកបាន ដើម្បីឲ្យវាមានលក្ខណៈកាន់តែណែន ហើយអាចកាត់បន្ថយបញ្ហាដែលអាចកើតមានលើសុដន់អ្នកបានទៀតផល ធ្វើឲ្យវាមានសុខភាពល្អ៕