មានលោកប្តីភាគច្រើនមិនចូលចិត្តជួយធ្វើការងារផ្ទះប្រពន្ធនោះទេ ព្រោះគេយល់ថានេះជាការងារផ្ទះរបស់ស្ត្រី មិនមែនជាការងារបុរសឡើយ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីងាយៗដែលអាចធ្វើឲ្យប្តីអ្នកជួយធ្វើការងារផ្ទះបាន។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកនឿយហត់ខ្លាំង ហើយប្តីអ្នកនៅតែធ្វើមិនដឹងមិនលឺដោយមិនជួយ នៅពេលនោះអ្នកមិនត្រូវមានចិត្តមួលម៉ៅឆេវឆាវឡើយ អ្នកត្រូវតែរក្សាចិត្តឲ្យស្ងប់ ហើយប្រើវិធីទន់ភ្លន់ជំនួសឲ្យពាក្យរអ៊ូរទាំដើម្បីសុំឲ្យគេជួយ នោះគេនឹងអាចជួយ ហើយវាមិនធ្វើឲ្យអ្នកទាំងពីរឈ្លោះគ្នាទៀតផង។ ក្រោយពេលដែលគេជួយរួច ទោះបីជាមិនស្អាតក៏ដោយ ក៏អ្នកត្រូវតែប្រើវិធីសរសើរ ដើម្បីលួងលោមគេអាចជួយអ្នកនៅថ្ងៃក្រោយទៀត។ ជាងនេះទៅទៀតទោះបីជាគេជួយធ្វើបន្តិចបន្តូចក៏អ្នកត្រូវតែសរសើរ ហើយមិនត្រូវចាប់កំហុសថាគេធ្វើមិនស្អាតឡើយ ធ្វើដូចនេះហើយទើបគេអាចជួយបន្តចែករំលែកការងារផ្ទះជាមួយអ្នកបាន៕