តារាចម្រៀង សុខ ស្រីនាង ប្រាប់ថា អ្នកនាងបានបើកបេះដូងទទួលរឿងស្នេហាហើយ ក្រោយពីស្នេហ៍គ្រាមុនមិនសមដូចបំណង។
ម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” បន្តថា រឿងបញ្ហាគូស្រករ គឺអ្នកនាងចាប់ផ្ដើមគិតគូរហើយ ប៉ុន្តែមិនប្រញាប់ចង់បានភ្លាមៗទេ។ បើមានបុរសណាម្នាក់មានចិត្តស្មោះពិតប្រាកដឈានជើងចូលក្នុងជីវិត គឺអ្នកនាងនឹងបើកចិត្តទទួលយក តែត្រូវមើលឲ្យបានល្អិតល្អន់សិន ចៀសវាងខុសដូចគ្រាមុន។
លើសពីនេះ តួអង្គស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” បន្ថែមថា ការងារសិល្បៈកាន់តែរវល់ច្រើន ត្រូវថតរហូតពេលខ្លះស្ទើររតែរកពេលសម្រាកគ្មាន ដូច្នេះគិតគូរលើការងារសិន តែរឿងគូអនាគតក៏គិតដែរ គ្រាន់តែថា ដូចពាក្យចាស់ពោលពេលណាពេលហ្នឹងចុះ”។
កាលពីឆ្នាំ២០១០ តារាចម្រៀង សុខ ស្រីនាង បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ស៊ី សុវត្ថិ ដែលជាតារាចម្រៀង ដូចគ្នា។ ក្រោយពីចែកផ្លូវគ្នាជាមួយតារាចម្រៀង ស៊ី សុវត្ថិ និងផ្លាស់មកផលិតកម្មរស្មីហង្សមាស សម្រស់របស់តារាចម្រៀង សុខ ស្រីនាង កាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់ទេលង់នឹងសម្រស់នឹងអត្តចរិតស្រគត់ស្រគំរបស់តារារូបនេះ៕
ប្រភព៖ sabay.com.kh