កូនគឺជាវត្ថុតំណាងស្នេហារបស់ឳពុកម្តាយគ្រប់រូប ហើយអាយុដែលល្អក្នុងការបង្កើតកូនគឺចាប់ពី២៥ដល់២៩ឆ្នាំបើនិយាយចំពោះនារី។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីងាយៗក្នុងការយកកូនប្រសិនជាអ្នកស្ថិតក្នុងដំណាក់កាលនេះ។ តើមានរបៀបណាខ្លះទៅ?

អាហារ
ចំពោះមនុស្សប្រុសគួរតែញ៉ាំមាន់ ឬគ្រឿងសមុទ្រ ហើយគួរតែពិសារអាហារដែលមានកាលស្យូម និងវីតាមីនD ដូចជាទឹកដោះគោជាដើម។ ចំណែកមនុស្សស្រីវិញគួរតែញ៉ាំទឹកតែដែលស្តើងមួយថ្ងៃកន្លះពែង នោះវានឹងអាចធ្វើឲ្យអ្នកងាយមានផ្ទៃពោះបាន។
ការហាត់ប្រាណ
ចំពោះនារី អ្នកមិនត្រូវហាត់ប្រាណច្រើនហួសកំណត់នោះទេ ព្រោះវាងាយធ្វើឲ្យអ្នកមិនអាចមានផ្ទៃពោះបានសម្រេចណាស់ ដោយអ្នកគ្រាន់តែហាត់តិចតួចទៅបានហើយ មិនត្រូវឲ្យលើសកម្លាំងនោះទេ។ បុរសក៏ដូចគ្នាដែរ គឺមិនត្រូវហាត់ប្រាណដោយធ្វើចលនាធ្ងន់ៗនោះទេ ហើយក៏មិនអាចជិះកង់ច្រើនដែរ។ ចំណែកស្រា បារី ភេសជ្ជៈដែលមានជាតិហ្គែសគឺមិនត្រូវញ៉ាំច្រើននោះទេ។




ឈប់ញ៉ាំថ្នាំពន្យារកំណើត
ប្រសិនជាអ្នកសម្រេចចិត្តចង់បានកូន អ្នកគួរតែឈប់ញ៉ាំថ្នាំពន្យារកំណើតចំនួន៣ខែមុននឹងសម្រេចចិត្តយកកូន ដើម្បីឲ្យរាងកាយអ្នកដំណើរការល្អវិញ។
បន្ធូរអារម្មណ៍
អ្នកត្រូវតែចេះបន្ធូរអារម្មណ៍ ដោយមិនត្រូវតែងតែមានភាពតានតឹងនោះទេ ទើបអ្នកអាចមានឱកាសមានផ្ទៃពោះបាន៕