ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក មានខួរក្បាលឆ្លាតខ្លាំងណាស់ ថែមទាំងពូកែក្នុងការចាប់បានឱកាសក្នុងការចំណេញបានប្រាក់ធំ។ ជាពិសេស អ្នកក៏ខ្លាំងក្នុងការបណ្តាក់ទុនផងដែរ។ ដូចនេះ ជីវភាពរស់នៅនឹងប្រែជាល្អខ្លាំងណាស់។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច មានទេពកោសល្យខ្ពស់ក្នុងការរកស៊ី។ ជាពិសេស គេក៏ជាបុគ្គលដែលមានការតស៊ូ និងអត់ធ្មត់ខ្ពស់ផងដែរ ថែមទាំងពូកែក្នុងការសម្រេចចិត្តត្រូវ។ ដូចនេះ ចំណូលនឹងខ្ពស់ខ្លាំងណាស់ចូលមក។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ មានចរិតស្មោះត្រង់ ថែមទាំងមានប្រាជ្ញាខ្ពស់។ ជាពិសេស ក្នុងជីវិតតែងតែមានអ្នកជួយច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចទទួលបានផលខ្ពស់ពីការបណ្តាក់ទុនផងដែរ៕