នៅពេលប្រពន្ធមានផ្ទៃពោះ ស្វាមីត្រូវមានភារកិច្ចមួយចំនួនដែលត្រូវបំពេញ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលប្រពន្ធកំពុងតែពរពោះ អ្នកមិនគួររើសអើងប្រពន្ធដោយថាគេមិនស្អាត ឬមិនអាចរួមភេទជាមួយអ្នកទៀត ហើយទៅរកនារីផ្សេងឡើយ ព្រោះការមិនអាចរួមភេទនេះគឺខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។ ម្យ៉ាងទៀតអ្នកអាចចម្អិនអាហារដែលមានសារធាតុចិញ្ចឹមឲ្យប្រពន្ធអ្នកញ៉ាំបាន ព្រោះនៅពេលដែលមានផ្ទៃពោះគឺមិនសូវចង់ពិសារអ្វីឡើយ ប៉ុន្តែប្រសិនជាអាចញ៉ាំស្នាដៃរបស់អ្នក នោះគេនឹងអាចពិសារបាយបានច្រើន។

ជាងនេះទៅទៀត អ្នកត្រូវតែរក្សាចិត្តឲ្យស្ងប់ ដោយមិនត្រូវឆាប់ឆេវឆាវ ខឹងដាក់ប្រពន្ធនោះទេ។ លើសពីនេះទៅទៀត អ្នកគួរតែជួយធ្វើការងារផ្ទះខ្លះ ហើយរក្សាផ្ទះឲ្យមានបរិយាកាសល្អ ដោយមិនត្រូវជក់បារី និងញ៉ាំស្រាឡើយ។ ចុងក្រោយអ្នកត្រូវតែកំដរប្រពន្ធដើរលេងឲ្យបានច្រើន ដើម្បីឲ្យគេអាចស្រូបយកខ្យល់អាកាសបរិសុទ្ធដែលល្អចំពោះកូនក្នុងផ្ទៃ៕