ខ្នែងពោះវៀន មានទីតាំងស្ថិតនៅគល់នៃពោះវៀនធំ និងមានមុខងាររបស់វាដែរ។ យ៉ាងណាមិញ ជំងឺរលាកខ្នែងពោះវៀន អាចកើតឡើងបាន ដោយសារតែការស្ទះក្នុងខ្នែងនោះដោយលាមក របស់ពីក្រៅខ្លួន ឬមហារីក។

នៅពេលជំងឺនេះកើតមាន អ្នកអាចនឹងមានអាការៈឈឺចាប់នៅក្បែរន្ធផ្ចិត មិនឃ្លានអាហារ ចង្អោរ ក្អួត ហើមពោះ ក្តៅខ្លួន និងមិនអាចផោមចេញ ឬទល់ខ្យល់។ ក្រៅពីនេះ ការនោមឈឺ ក្អួត ឬឈឺពោះបែបរមួលៗ ទល់លាមក និងរាកអាចជាសញ្ញាបញ្ជាក់ថា មានជំងឺរលាកខ្នែងពោះវៀនស្ទើរតែ ៥០ ភាគរយទៅហើយ។
យ៉ាងណាមិញ ជំងឺរលាកខ្នែងពោះវៀន អាចមានវិធីខ្លះ បង្ការវាកុំឲ្យកើតមានបានដែរ ទោះបីជាវាមិនមានប្រសិទ្ធភាព ១០០ ភាគរយក៏ដោយ។

ប្រេងល្ហុង
ប្រេងមួយនេះ នឹងជួយព្យាបាលអាការៈរលាកខ្នែងពោះវៀនបាន តាមរយៈបំបាត់ការស្ទះ។ អ្នកអាចប្រើប្រេងនេះ ញ៉ាំរយៈពេលមួយខែ ដើម្បីព្យាបាលការទល់លាមក ដែលជាហេតុជួយឲ្យពោះវៀន ធ្វើចលនាបានល្អ និងបំបាត់បញ្ហានានា ក្នុងខ្នែងពោះវៀនបាន។ ក្រៅពីនេះ វាក៏ជួយកាត់បន្ថយការរលាក និងព្យាបាលការបង្ករោគដែរ។
ខ្ទឹមស
ខ្ទឹមស គឺជាអាហារមានសមត្ថភាព ប្រឆាំងនឹងបាក់តេរី និងការរលាកដ៏អស្ចារ្យ។ ការបន្ថែមគ្រឿងផ្សំមួយនេះ ក្នុងរបបអាហារ នឹងជួយលុបបំបាត់ការបង្ករោគ ដែលជាប់ទាក់ទង នឹងការរលាកខ្នែងពោះវៀន ព្រមទាំងបំបាត់ការឈឺចាប់បានដែរ។
ខ្ញី
ខ្ញី ជួយព្យាបាលរោគសញ្ញា ព្រមទាំងមូលហេតុនៃការរលាកខ្នែងពោះវៀន។ ការញ៉ាំខ្ញី អាចជួយបំបាត់ការក្អួត និងបន្ថយការរលាកដោយ និងឈឺចាប់បានយ៉ាងល្អ៕