កាលពីអត្ថបទមុនយើងខ្ញុំបានប្រាប់អ្នកពីរបៀបគេងមួយចំនួនដែលអាចបំផ្លាញសុខភាពអ្នករួចមកហើយ។ ដូចនេះថ្ងៃនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបគេងដែលល្អចំពោះអ្នកវិញម្តង។ តើមានរបៀបគេងបែបណាទៅ?
- អ្នកអាចគេងបែរទៅខាងឆ្វេង ហើយសណ្តូកដៃទាំងសងខាងចុះក្រោម នោះវានឹងមិនធ្វើឲ្យអ្នកឈឺផ្នែកក និងខ្នងនោះទេ ថែមទាំងអាចជួយឲ្យអ្នកដកដង្ហើមស្រួលទៀតផង។
- អ្នកអាចគេងផ្ងារដូចធម្មតា ហើយសណ្តូកដៃទាំងសងខាងឲ្យត្រង់នោះវានឹងជួយកាត់បន្ថយសម្ពាធនៅត្រង់ស្មារបស់អ្នក ថែមទាំងមិនងាយធ្វើឲ្យអ្នកឈឺខ្នងនោះទេ។
- អ្នកក៏អាចដាក់ខ្នើយតូចមួយកើយពីក្រោមជើងអ្នកដែរ នោះវានឹងធ្វើឲ្យអ្នកមានសុខភាពល្អ ហើយបាត់នូវអាការៈឈឺចុកចាប់ផ្សេងៗ។
- អ្នកអាចគេងបែរមកចំហៀងខាងឆ្វេង បន្ទាប់មកយកខ្នើយតូចមួយកៀបនៅចំកណ្តាលជង្គង់ទាំងសងខាង នោះវានឹងអាចធ្វើឲ្យអ្នកបាត់នូវអាការៈឈឺចង្កេះបាន។
- ប្រសិនជាអ្នកមានទម្លាប់គេងផ្កាប់មុខចុះក្រោម អ្នកអាចយកខ្នើយតូចមួយកើយនៅក្រោមពោះអ្នកបាន នោះវានឹងធ្វើឲ្យអ្នកគេងលក់ស្រួល៕