​ផ្លែ​ប៉ោម មិន​ត្រឹមតែ​ជា​ផ្លែ​ឈើ ដ៏​មាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​ភាព​ស្រស់ស្រាយ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​អត្ថប្រយោជន៍​ច្រើនណាស់ ដល់​សុខភាព​ដែរ​។ យ៉ាងណាមិញ អ្វី​ដែល​ខ្ញុំ​នឹង​បង្ហាញ​នៅពេលនេះ​គឺ ផ្លែ​ប៉ោម​មាន​ប្រយោជន៍​ច្រើន​ដល់​ខួរក្បាល បើសិន​ជា​បាន​ញ៉ាំ​វា​រាល់ថ្ងៃ​។

​ខួរក្បាល​របស់​យើង តែងតែ​រង​នូវ​សម្ពាធ​អុក​ស៊ី​កម្ម​ជា​រៀងរាល់ថ្ងៃ​។ តើ​អ្វី​ទៅ ជា​សម្ពាធ​អុកស៊ីតកម្ម​? វា​គឺជា​លក្ខណៈ​នៃ​អតុល្យភាព រវាង​ការផលិត​របស់​រ៉ាឌីកាល់​សេរី និង​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការជំរុញ ឬ​បន្សាប​ឥទ្ធិពល​គ្រោះថ្នាក់​របស់​វា តាមរយៈ​ការធ្វើ​អុកស៊ីត​កម្ម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ត្រូវ​បាន​គេ​អះអាង​ទៀតថា ការ​ញ៉ាំ​ផ្លែ​ប៉ោ​ម អាច​ជួយ​ការពារ​កោសិកា​សរសៃប្រសាទ ពី​ការ​សម្ពាធ​អុកស៊ីត​កម្មបាន​។ យោង​ទោ​តាម​ការសិក្សា​មួយ ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Gyeongsang National University បានឲ្យដឹងថា ការផ្តល់​នូវ​ការការពារ​ប្រភេទ​នេះ (​ញ៉ាំ​ផ្លែ​ប៉ោ​ម​) ដល់​កោសិកា​ខួរក្បាល ពិតជា​អាច​ជួយ​ការពារ​ជំងឺសរសៃប្រសាទ បាន​យ៉ាង​អស្ចារ្យ​ដូចជា ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា និង​ជំងឺ Parkinson’s៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង