ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែដែលអាចជួយធ្វើឲ្យរាងកាយអ្នករឹងមាំ ដោយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយរបស់អ្នកបានគ្រប់គ្រាន់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ម្ទេសប្លោក មានផ្ទុកវីតាមីនសេ វីតាមីនB6 និងសារធាតុជាច្រើនទៀត ដែលអាចជួយធ្វើឲ្យសរសៃឈាមអ្នកមិនងាយកករឹង ថែមទាំងជួយបញ្ចុះខ្លាញ់ ព្រមទាំងការពារមិនឲ្យអ្នកទល់លាមកទៀតផង។
- ខ្ទឹមក្រហមក៏អ្នកគួរតែញ៉ាំដែរ ព្រោះវាអាចជួយការពារមិនឲ្យសរសៃឈាមអ្នករឹង ថែមទាំងជួយទប់ជាតិខ្លាញ់មិនឲ្យចូលរាងកាយអ្នកច្រើនឡើយ។ ជាពិសេស ក៏ជួយប្រឆាំងនឹងភាពចាស់ផងដែរ។
- នៅក្នុងតាំងអោមានវីតាមីនA និងK ដោយអាចជួយធ្វើឲ្យភ្នែកអ្នកភ្លឺ ព្រមទាំងជួយស្រូបយកកាល់ស្យូមបានល្អទៀតផង។
- ឃិនឆាយ ក៏អ្នកគួរតែពិសារដែរ ព្រោះអាចជួយការពារថ្លើមរបស់អ្នក ថែមទាំងជួយទប់មិនឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់ផងដែរ។
- ការ៉ុត ក៏អ្នកគួរតែបរិភោគដែរ ព្រោះអាចជួយធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ។ ជាពិសេស អាចជួយការពារអ្នកពីជំងឺផ្តាសាយ ព្រមទាំងអាចជួយការពារស្បែកអ្នកមិនឲ្យគ្រើមផងដែរ។
- ម្រះក៏អ្នកគួរតែពិសារ ថ្វីត្បិតតែល្វីង ប៉ុន្តែអាចជួយមិនឲ្យអ្នកក្តៅក្នុង ព្រមទាំជួយការពារសរសៃឈាមអ្នកផងដែរ។ ដូចនេះ អ្នកគួរតែបរិភោគបន្លែទាំងនេះ ដើម្បីសុខភាពរបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855