នៅពេលដែលតម្រងនោមអ្នកមានបញ្ហា វានឹងសម្តែងប្រាប់អ្នកតាមរយៈរោគសញ្ញាមួយចំនួន។ តើមានអ្វីខ្លះ?
គ្មានអារម្មណ៍
នៅពេលដែលតម្រងនោមអ្នកមានបញ្ហា វានឹងបង្អាក់ជាតិពុលមិនឲ្យបញ្ចេញមកក្រៅ ដូចនេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនមូល ឆាប់អស់កម្លាំងបំផុត។
មិនចង់ញ៉ាំអ្វីសោះ
អ្នកនឹងមិនចង់ញ៉ាំបាយ ហើយពេលដែលឃើញម្ហូប គឺគ្មានអារម្មណ៍ក្នុងការញ៉ាំនោះទេ ដោយមើលទៅគួរឲ្យខ្ពើម និងចង់ក្អួត។

នោមចេញពពុះ
អ្នកក៏អាចសង្កេតមើលតាមរយៈនោមរបស់អ្នកបានដែរ ដោយវាអាចមានលក្ខណៈពពុះក្រោយពេលដែលអ្នកនោមរួច។
ឈឺចង្កេះ
ចង្កេះគឺជាផ្នែកដែលនៅជិតតម្រងនោម ដូចនេះនៅពេលដែលក្រលៀនអ្នកមានបញ្ហា វានឹងអាចធ្វើឲ្យចង្កេះអ្នកឈឺដូចគ្នា។
នោមច្រើន ឬតិច
ជាធម្មតាមនុស្សដែលមានសុខភាពល្អ នៅរយៈពេលមួយថ្ងៃអាចនោមពី៤ទៅ៦ដង ហើយបរិមាណនៃនោមគឺពី៨០០ដល់១២០០មីលីលីត្រ ដូចនេះបើអ្នកនោមតិចជាងនេះ ឬច្រើនជាងនេះ អ្នកគួរតែប្រយ័ត្ន។
ហើម
ប្រសិនជាអ្នកសុខៗភ្នែក និងមុខមានលក្ខណៈហើម ឬជើងមានអាការៈហើម អ្នកត្រូវប្រយ័ត្នពីសុខភាពតម្រងនោមអ្នកហើយ។
ជំងឺខ្វះឈាម
ជាធម្មតាប្រសិនជាតម្រងនោមអ្នកមានជំងឺ វានឹងអាចមានអាការៈខ្វះឈាមដូចគ្នា។
ជំងឺលើសសម្ពាធឈាម
ជំងឺលើសសម្ពាធឈាមក៏មានទំនាក់ទំនងជាមួយនឹងតម្រងនោមអ្នកដែរ ដូចនេះនៅពេលដែលសម្ពាធឈាមអ្នកឡើងខ្ពស់ អ្នកគួរតែទៅពិនិត្យមើលតម្រងនោមអ្នកហើយ ថាមិនត្រូវមកពីតម្រងនោមទើបធ្វើឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់៕