​នៅពេល​ដែល​អ្នក​ចង់​មាន​រាង​ស្អាត ហើយ​មាន​ភាព​ទាក់ទាញ ចំនុច​ដំបូង ហើយ​សំខាន់​ជាងគេ​នោះ​គឺ​រំលាយ​ជាតិ​ខ្លាញ់​ដែល​មាន​ក្នុង​រាងកាយ​អ្នក ព្រោះ​អ្នក​ធាត់​គឺ​ដោយសារ​តែ​ខ្លាញ់​ទាំងនោះ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហា​រទាំង​៤​ប្រភេទ​ដែល​អាច​ធ្វើឲ្យ​អ្នក​ស្គម​។

តើ​មាន​អ្វី​ខ្លះ​ទៅ​?

សណ្តែកដី​
នៅក្នុង​សណ្តែកដី​មាន​សារធាតុ​ដែល​អាច​ជួយ​កោស​យកជាតិ​ខ្លាញ់​ពី​ក្នុង​រាងកាយ​អ្នក​ឲ្យអស់ ហើយ​ថែមទាំង​ជួយ​ធ្វើឲ្យ​ពោះវៀន​អ្នក​ដំណើរការលឿន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ស្គម​យ៉ាង​ងាយ​។​

ស្ពៃ​ឃិនឆាយ​
ស្ពៃ​ប្រភេទ​នេះ​គឺជា​ស្ពៃ​ដែល​អាច​ជួយ​អ្នក​បត់ជើង​បានល្អ ថែម​ទាំង​ជួយ​ការពារ​មិនឲ្យ​កោសិកា​មហារីក​ដុះ​ឡើយ ដែល​ជា​បន្លែ​ល្អ​ចំពោះ​សុខភាព​ណាស់​។ ដូចនេះ​អ្នក​អាច​យក​វា​មក​ចម្អិន​ជា​សម្ល​បាន នោះ​វា​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​ជាមិនខាន​ក្រោយពេល​ដែល​អ្នក​បរិភោគ​រួច​។​

ឈាមជ្រូក​
នៅក្នុង​ឈាមជ្រូក​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​ជម្រះ​ជាតិពុល​ទាំងឡាយ​ចេញពី​រាងកាយ​អ្នក ដូចនេះ​អ្នក​អាច​យក​វា​មក​ដាំបបរ​ពិសារ​បាន នោះ​វា​នឹង​ជួយ​កាត់​ជាតិ​ខ្លាញ់​ពី​រាងកាយ​អ្នក ដែល​អាច​ធ្វើឲ្យ​អ្នក​ឆាប់​មានរាង​ស្អាត​។​

អង្ករ​សម្រូប​
ក្រោយពេល​ដែល​អ្នក​ពិសារ​អង្ករសម្រូប​នេះ​រួច វា​នឹង​ជួយ​បញ្ចេញ​ជាតិពុល និង​ព្យាបាល​ជំងឺ​ទល់លាមក​របស់​អ្នក ថែម​ទាំង​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​ទៀតផង ដែល​ធ្វើឲ្យ​ពោះវៀន​អ្នក​ដំណើរការល្អ ដូចនេះ​អ្នក​អាច​ដាំ​វា​ជា​បបរ​ហូប ដោយ​មួយអាទិត្យ​អ្នក​អាច​ពិសារ​ចំនួន​ពីរដង​បាន នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ឆាប់​ទទួលបាន​រាងស្អា​ត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង