​ប្រូ​តូស ( Fructose ) គឺជា ប្រភេទ​នៃ​ស្ករ​មួយ​ប្រភេទ ដែល​មាន​វត្តមាន នៅក្នុង​ផ្លែឈើ ដែលមាន ឥទ្ធិពល​ជា​អវិជ្ជមាន ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម និង បុគ្គល​ទាំងឡាយណា ដែល​លើស​ទម្ងន់ ។​

    ប៉ុន្តែ​អ្នក នៅតែ​អាច​នឹង រីករាយ​ជាមួយនឹង ផ្លែឈើ​តាម​រដូវ​កាល មានដូចជា​ស្វាយ និង ទំពាំងបាយជូ​រ ប្រសិនបើ​អ្នក បាន​ទទួលទាន​វា ក្នុង​បរិមាណ​មួយ​សមរម្យ​។ ក្រុម​វេជ្ជបណ្ឌិត បានធ្វើការ​ជម្រុញ​អោយ អ្នកជំងឺ​ទឹកនោមផ្អែម ធ្វើការ​បរិភោគ​ផ្លែឈើ​ពិសេសៗ​មួយចំនួន ដែល​ពួក​វា មិន​ត្រឹមតែ​ផ្តល់ អត្ថប្រយោជន៍ ចំពោះ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ជួយ​ក្នុងការ គ្រប់គ្រង​នូវ កម្រិត​អាំង​ស៊ុយ​លីន បាន​ផង​ដែរ​។ ខាងក្រោម​នេះ គឺជា​ប្រភេទ​ផ្លែឈើ ដែល​ល្អ​បំផុត សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម យកទៅ ទទួលទាន ៖

១.​ផ្លែក្រូច​ពណ៌​ក្រហម​
ផ្លែ​ក្រូច ពណ៌​ក្រហម គឺ​មាន​រសជាតិ ផ្អែម និង រៀង​ជូរ បន្តិចៗ ។ ផ្លែក្រូច​ប្រភេទ​នេះ  គឺជា​ជម្រើស​នៃ​ផ្លែឈើ ដែល​ផ្តល់​សុខភាព​ដ៏​ល្អ​បំផុត សម្រាប់​អ្នកជំងឺ​ទឹក នោម​ផ្អែម​។ វា​ត្រូវ​បាន​គេ​ណែ នាំអោយ ធ្វើការ​ទទួល​ចំនួន ពាក់កណ្តាល​ផ្លែ ក្នុង​មួយ​ថ្ងៃ​។​

២. ផ្លឺ​បឺរី ( Cranberries, Raspberries, Blueberries)
    ផ្លែ​បឺរី គឺ​មាន​សមាសធាតុ ប្រឆាំង​នឹង​ប្រតិកម្ម​អុកស៊ីត​បាន​យ៉ាង​ពិសេស​។ ក្រៅពីនេះ វា​ក៏​បាន​ផ្តល់ ផងដែរ​នូវ សារជាតិ​ស​សៃ​, មិនសូវ​មាន​ជាតិ​កាបូ​អ៊ី​ដ្រាត និង សម្បូរ​ទៅ​ដោយ​សារជាតិ​វីតាមីន ផ្សេងៗ​ទៀត​។

៣. ផ្លែ​ត្រសក់ស្រូវ​
    ផ្លែ​ត្រសក់ស្រូវ​ជាច្រើន​ប្រភេទ គឺ​សម្បូរ​ទៅដោយ សារជាតិ​វីតាមីន  B និង C ហើយ​រួម​ផងដែរ​នូវ សារជាតិ beta- carotene, ប៉ូ​តា​ស្យូម និង lycopene ។ ផ្លែ​ត្រសក់ស្រូវ​មួយ​ជំនិត នឹង​អាច​ផ្តល់អោយ អ្នក នូវ​វីតាមីន ដែល​អ្នកត្រូវការ​។​

៤. ផ្លែឈើ​រី​
    ឈើ​រី គឺ​មាន​ផ្ទុក​នូវ សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត និង មាន​កម្រិត​កាបូ​អ៊ី​ដ្រាត និង គ្លី​សេមី ទាប ។​អ្វី​ដែល​អ្នកត្រូវការ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម នោះ​គឺ​ផ្លែឈើ​រី ចំនួន ១២​ផ្លែ​ក្នុង​មួយថ្ងៃ​។​

៥. ផ្លែ​ប៉ម​
    នៅពេល​ដែល​អ្នក​ទទួល​ទាន​ផ្លែ​ប៉ម សូម​អ្នក​កុំ​ចិត​សម្បក​វា​ចេញ ពីព្រោះថា សម្បក​របស់​វា គឺ​សម្បូរ​ទៅដោយ សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ។ ក្រៅពីនេះទៀត ផ្លែ​ប៉ម គឺជា​ប្រភព​ដ៏​ល្អ នៃ​សារជាតិ​ស​សៃ និង វីតាមីន C ។​

៦. ផ្លែ​គី​វី​
   ផ្លែឈើ​មួយ​ប្រភេទ​នេះ គឺ​ឃ្លាំង​ស្តុក​ទុក នៃ​សារជាតិ​ប៉ូ​តា​ស្យូម​, ជាតិ​ស​សៃ និង វីតាមីន C ។ វា​ក៏​មាន ផ្ទុក​ផងដែរ​នូវ ជាតិ​កាបូ​អ៊ី​ដ្រាត​ទាប ដែល​វា​ជា​ការ​ចាំបាច់​មួយ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​។ ការ​ទទួលទាន ផ្លែ​គី​វី មួយ​ផ្លែ​គឺ អាច​នឹង​លៃ​តម្រូវ​សុខភាព​របស់​អ្នក អោយបាន​ល្អ​។​

៧. ផ្លែ​ព័រ​
  ដោយសារ​តែ​វា​មាន​ផ្ទុក​ទៅដោយ ប៉ូ​តា​ស្យូម​,​សារជាតិ​ស​សៃ និង មាន​កាបូ​អ៊ី​ដ្រាត ក្នុង​កម្រិត​ទាប ផ្លែ​ព័រ គួរ​ត្រូវ​បាន​ជា​ផ្នែក​មួយ នៅក្នុង​របប​អាហារ សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម​។​

៨. ផ្លែ​ក្រូច​
   ផ្លែ​ក្រូច គឺ​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ ដោយសារ​តែ​អត្ថប្រយោជន៍ នៃ​ការ​ស្តុក​របស់​វីតាមីន C​។ ពួកវា ក៏​មាន​កម្រិត​កាបូ​អ៊ី​ដ្រាត​ទាប នង មាន​ផ្ទុក​ផងដែរ​នូវ ប៉ូ​តា​ស្យូម ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង