អស់រយៈពេលច្រើនឆ្នាំហើយ ដែលផ្សិតត្រូវបានគេប្រើប្រាស់ សម្រាប់ការចម្អិនអាហារ និងឱសថ។ បើសិនជាអ្នក កំពុងតែស្វែងរកអាហារមានរសជាតិឆ្ងាញ់ និងផ្តល់សុខភាពនោះ ចូរជ្រើសរើសការញ៉ាំផ្សិតទៅ។
អង់ទីអុកស៊ីដង់
ផ្សិត ក៏មានអង់ទីអុកស៊ីដង់ ដូចបន្លែផ្សេងៗដែរ ដែលអាចជួយការពារ កោសិការាងកាយពីការខូចខាត ដោយសាររ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរី ត្រូវបានគេស្គាល់ថា ជាមូលហេតុនាំឲ្យមាន ជំងឺភ្លេចភ្លាំងពេលចាស់ជរា មហារីក ជំងឺបេះដូង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។

ជំងឺខ្វះគ្រាប់ឈាម
ផ្សិត ជាប្រភពដ៏អស្ចារ្យមួយនៃជាតិដែក ដូច្នេះ វានឹងធ្វើឲ្យមនុស្ស មានសុខភាពល្អ តាមរយៈការជំរុញដល់ ការបង្កើតគ្រាប់ឈាមក្រហម។
សុខភាពឆ្អឹង
ឆ្អឹង ក៏សម្បូរជាតិកាល់ស្យូម សម្រាប់ជួយឲ្យឆ្អឹងរឹងមាំ និងមានសុខភាពល្អដែរ។ ការញ៉ាំរបបអាហារ មានជាតិកាល់ស្យូមទៀងទាត់ អាចកាត់បន្ថយការកើត ជំងឺពុកឆ្អឹងបានយ៉ាងល្អ។ វាក៏ជួយបន្ថយការឈឺសន្លាក់ និងជំងឺទាក់ទងនឹងឆ្អឹងផ្សេងៗទៀតដែរ។
ជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត
ផ្សិត មានប្រសិទ្ធភាពបំផុត ក្នុងការបង្ការជំងឺមហារីកក្រពេញប្រូស្តាត និងសុដន់។ នេះដោយសារតែវា មានសារធាតុ Beta-Glucans និង Conjugated Linoleic Acid ដែលវាទាំងពីរនេះ សុទ្ធតែមានប្រសិទ្ធភាព ប្រឆាំងនឹងមហារីកទាំងអស់។




កូឡេស្តេរ៉ុល
ផ្សិត ផ្តល់ជាប្រូតេអ៊ីនយ៉ាងច្រើន ដែលគ្មានជាតិខ្លាញ់ ឬកូឡេស្តេរ៉ុលទេ ព្រមទាំងមានកាបូអ៊ីដ្រាតទាបបំផុត។ ជាតិសរសៃ និងអង់ស៊ីមក្នុងផ្សិត នឹងជួយបញ្ចុះកូឡេស្តេរ៉ុលបានថែមទៀត។
គ្រប់គ្រងជំងឺទឹកនោមផ្អែម
ផ្សិត ត្រូវបានគេចាត់ទុកថា ជាអាហារដ៏ល្អមួយ សម្រាប់គ្រប់គ្រងជំងឺទឹកនោមផ្អែម ព្រោះវាមានអង់ស៊ីមធម្មជាតិជាច្រើន ដែលអាចរំលាយជាតិអាមីដុង និងជាតិស្ករ ទៅជាអាហារផ្សេងទៀតបាន។
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ផ្សិតមានសារធាតុ Polysaccharide ជាពិសេស Alpha និង Beta Glucan ដែលជាច្រវាក់វែងៗ ដែលមានប្រយោជន៍ ដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង។
ពង្រឹងដល់ការបឺតស្រូបជីវជាតិ
ការញ៉ាំផ្សិត ទំនងជាជួយពង្រឹងដល់ ការបឺតស្រូបជីវជាតិ ទៅក្នុងរាងកាយកាន់តែល្អ។
បង្កើនចំនួនវីតាមីន D
ផ្សិត ត្រូវបានគេស្គាល់ថា ជាបន្លែដែលមានវីតាមីនដ៏សំខាន់។ វាមិនខុសគ្នានឹងមនុស្សយើងឡើយ ផ្សិតនឹងផលិតជាវីតាមីន D នៅពេលវាប៉ះពាល់ នឹងពន្លឺព្រះអាទិត្យ៕