ក្រូចឃ្វិចគឺជាផ្លែឈើម្យ៉ាងដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកក្រោយពេលដែលអ្នកបរិភោគរួច ប៉ុន្តែក្រៅពីយកវាមកពិសារ តើអ្នកអាចយកវាទៅធ្វើអ្វីទៀតទៅ?

សព្វថ្ងៃនេះការគេងមិនលក់គឺជារឿងដែលមនុស្សភាគច្រើនប្រឈមមុខ មានអ្នកខ្លះគេងមិនលក់ដល់ថ្នាក់ប្រើថ្នាំសម្រាប់ឲ្យគេងលក់ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកប្រើថ្នាំទាំងនោះយូរ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកយ៉ាងណា ជាពិសេសសរសៃប្រាសាទរបស់អ្នក វានឹងបំផ្លាញបន្តិចម្តងៗដូចនេះសូមអ្នកកុំប្រើឲ្យសោះ ដោយអ្នកអាចប្រើវិធីមួយនៅពេលដែលអ្នកគេងមិនលក់ វានឹងជួយធ្វើឲ្យអ្នកគេងលក់ស្រួល គ្រាន់តែអ្នកយកក្រូចឃ្វិចមួយផ្លែដាក់នៅលើក្បាលដំណេកអ្នក នោះវានឹងភាយចេញនូវក្លិនម្យ៉ាងដែលអាចធ្វើឲ្យខួរក្បាលអ្នកស្ងប់បាន នោះវានឹងធ្វើឲ្យអ្នកគេងលក់មួយរំពេច។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយសម្លាប់មេរោគទាំងអស់ដែលមានក្នុងបន្ទប់អ្នក ធ្វើឲ្យអ្នកអាចដកដង្ហើមបានស្រួលទៀតផង ដូចនេះអ្នកនឹងមិនសូវមានជំងឺឡើយ៕