Join with Health.com.kh on Telegram

​គ្រូពេទ្យ មាន​ឧបករណ៍​ជាច្រើន សម្រាប់​ព្យាបាល​ជំងឺមហារីក ហើយ​ជម្រើស ក្នុង​ការព្យាបាល​ជំងឺមហារីក រួមមាន ៖

•​    ​ការវះកាត់ គឺជា​ការវះកាត់​ផ្នែក​ណាមួយ ដែល​ជា​ជំងឺ​មហារីក​ចេញ តាម​ដែល​អាច​ធ្វើទៅបាន​។​
•​    ​ការព្យាបាល​ដោយ​គីមី គឺជា​ប្រើប្រាស់​ថ្នាំ ដើម្បី​សម្លាប់​កោសិកា​មហារីក​។​
•​    ​ការព្យាបាល​ដោយ​វិទ្យុ​សកម្ម គឺជា​ប្រើប្រាស់​កាំរស្មី ដែល​មាន​ថាមពល​ខ្ពស់ ដើរ​ដោយ​ថាមពល ដូចជា កាំរស្មីអ៊ិច ដើម្បី​សម្លាប់​កោសិកា​មហារីក​។
•​    ​ការវះកាត់​ប្តូរ​កោសិកា​ដើម គឺជា​ការវះកាត់​ប្តូរ​ខួរ​ឆ្អឹង ព្រោះ​ខួរឆ្អឹង ស្ថិត​នៅ​ខាងក្នុង​ឆ្អឹង​ដែល​ជា​កន្លែង​បង្កើត​កោសិកា​ឈាម ចេញពី​កោសិកា​ឈាម​ដើម ។ ការវះកាត់​ប្តូរ​កោសិកា​ដើម អាច​ប្រើ​កោសិកា​ដើម របស់​អ្នកជំងឺ​ខ្លួនឯង ឬ​កោសិកា​ដើម​អ្នក​ផ្ដល់​ឱ្យ​។​
•​    ​ការព្យាបាល ដោយ​ប្រើ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ គឺជា​ការបង្កើន​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង ជំងឺ​មហារីក​នៅក្នុង​រាងកាយ ព្រោះ​ជា​ធម្មតា ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ មិន​អាច​សម្គាល់​កោសិកា​មហារីក​បាន​នោះ​ទេ​។ ដូច្នោះ ការព្យាបាល​ដោយ​ប្រើ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ អាច​កត់សម្គាល់​កោសិកា​មហារីក និង​វាយប្រហារ​វា​បាន​។​
•​    ​ការព្យាបាល​ដោយ​អ័រម៉ូន គឺជា​ការ​យក​អ័រម៉ូន​មួយចំនួន ចេញពី​រាងកាយ ឬ​ទប់ស្កាត់​ផលប៉ះពាល់​របស់​វា ដែល​បណ្តាល​ឱ្យ​កោសិកា​មហារីក បញ្ឈប់​ការរីកលូតលាស់ ព្រោះ​ប្រភេទ​នៃ​ជំងឺមហារីក​មួយចំនួន ត្រូវបាន​ជំរុញ​ដោយ​អ័រម៉ូន​ក្នុង​រាងកាយ ដូចជា ជំងឺមហារីក​សុដន់ និង​មហារីក​ក្រពេញប្រូ​ស្តាត​។
•​    ​ការព្យាបាល​ដោយ​ថ្នាំ គឺជា​ការផ្តោត​ទៅលើ ភាពមិនប្រក្រតី នៃ​កោសិកា​មហារីក ដែល​រស់រាន​មានជីវិត​។​
•​    ​ការសាកល្បង​ព្យាបាល គឺជា​ការ​សិក្សា ដើម្បី​ស៊ើបអង្កេត​វិធី​ថ្មី ក្នុង​ការព្យាបាល​ជំងឺមហារីក​៕