មូលហេតុដ៏ចំបងមួយរបស់ជំងឺបេះដូងគឺទម្លាប់ញ៉ាំអាហារណាដែលមិនផ្តល់សុខភាព ជាពិសេសអាហារសម្រន់ ឬអាហារកែច្នៃដែលមិនត្រឹមត្រូវតែម្តង។ ការញ៉ាំអាហារដែលមានជាតិប្រៃ និងខ្លាញ់ខ្ពស់សុទ្ធតែប្រឈមនឹងជំងឺបេះដូងកាន់តែខ្លាំងជាមិនខាន។ ដូច្នេះអ្នកគួរតែជ្រើសរើសគ្រាប់ល្ពៅជាអាហារសម្រន់ទៅ ព្រោះវាមិនត្រឹមតែជួយកាត់បន្ថយឱកាសកើតជំងឺបេះដូងទេ តែក៏អាចគ្រប់គ្រងសម្ពាធឈាមបានដែរ។
តើវាអាចជួយអ្វីបានខ្លះទៅ?
បន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល
ជាតិម៉ាញ៉េស្យូមក្នុងគ្រាប់ល្ពៅមិនត្រឹមតែជួយសម្រួលដល់ការផ្គត់ផ្គង់ឈាមទៅបេះដូងទេ តែក៏ទៅបន្ធូរសរសៃឈាម ដើម្បីបង្ការជំងឺដាច់សរសៃឈាមខួរក្បាលដែរ។ គ្រាប់ធញ្ញជាតិមួយនេះក៏ជួយផលិតជាសារធាតុ Nitric Acid ដែលអាចរក្សាលំហ្នឹងរបស់ចង្វាក់បេះដូង និងសម្រួលដល់ការប្រែប្រួលជាជំងឺផ្សេងៗលើអអ្នកជំងឺបេះដូងដែរ។
បង្ការជំងឺគាំងបេះដូង
តើអ្នកមានដឹងថា ការកង្វះជាតិម៉ាញ៉េស្យូមអាចបណ្តាលឱ្យបេះដូងដើរខុសប្រក្រតីដែលជាហេតុនាំឱ្យគាំងបេះដូងបើសិនជាមិនបានព្យាបាលដែរទេ? ដូច្នេះហើយ ការញ៉ាំគ្រាប់ល្ពៅនឹងជួយបង្ការជំងឺគាំងបេះដូងបាន។
រក្សាកម្រិតកូឡេស្តេរ៉ុល
សារធាតុ Phytosterols ដែលមានក្នុងគ្រាប់ល្ពៅនឹងជួយបង្ការការបឺតស្រូបកូឡេស្តេរ៉ុលពីក្នុងអាហារបាន។ វាមិនត្រឹមតែបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងកូឡេស្តេរ៉ុលសរុបទេ តែក៏ជួយថែរក្សាឱ្យស្ថិតក្នុងកម្រិតមានសុខភាពល្អដែរ។ ជាមួយគ្នានេះដែរ ការសិក្សាបានឱ្យដឹងថា គ្រាប់ធញ្ញជាតិមួយនេះដើរតួនាទីអស្ចារ្យជាច្រើនក្នុងពង្រឹងដល់កូឡេស្តេរ៉ុលល្អលើស្ត្រីរ៉ាំងរដូវ ដូច្នេះក៏អាចបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមបានដែរ៕