វាគឺជារឿងមួយដែលគេល្បីខ្លាំងណាស់ថា ការ៉ុតគឺជាបន្លែដែលផ្តល់នូវសុខភាពខ្លាំងជាងគេបំផុតនៅលើលោកនេះ ព្រោះវាមានវីតាមីន និងជាតិរ៉ែសំខាន់ៗដែលអាចជួយដល់ការសម្រកទម្ងន់ បង្កើនថាមពល ការពារជំងឺដូចជាជំងឺមហារីក និងពង្រឹងដល់សុខភាពទូទៅ។

ទឹកការ៉ុតស្រស់ៗនឹងផ្តល់ឱ្យអ្នកនូវជីវជាតិសំខាន់ៗដូចជា៖
វីតាមីន C
ជីវជាតិមួយនេះសំខាន់ណាស់សម្រាប់ប្រព័ន្ធភាពស៊ាំរឹងមាំ។ វានឹងទៅការពារអ្នកពីជំងឺផ្តាសាយ និងបញ្ហាសុខភាពផ្សេងៗ។ លើសពីនេះទៅទៀត វីតាមីន C នឹងទៅភ្ញោចដល់ការជាសះរបស់របួស និងពង្រឹងដល់សុខភាពអញ្ជាញធ្មេញ។
ប៉ូតាស្យូម
ការ៉ុតគឺជាប្រភពនៃជាតិប៉ូតាស្យូមដ៏អស្ចារ្យមួយដែលដើរតួនាទីដ៏សំខាន់ក្នុងការទប់ស្កាត់ ការកកឈាមខុសរបៀប បញ្ចុះកូឡេស្តេរ៉ុល និងភ្ញោចដល់ការផលិតប្រូតេអ៊ីន។
វីតាមីន A
ទឹកការ៉ុតផ្ទុកទៅដោយវីតាមីន A ដែលអាចបង្ការជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបាន។

សារធាតុ Carotenoids
សារធាតុ Carotenoids ដែលមានក្នុងការ៉ុតមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីក។ ការសិក្សាបានឱ្យដឹងថា សារធាតុធម្មជាតិមួយនេះអាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ ក្រពេញប្រូស្តាត ប្លោកនោម និងសុដន់។
ម៉ងហ្គាណេស និងម៉ាញ៉េស្យូម
ជាតិរ៉ែទាំងនេះមានសារៈសំខាន់ណាស់ដែលដែលមនុស្សយើងត្រូវការ ហើយវាក៏មិនមានគ្រប់គ្រាន់ដែរក្នុងអាហារ។ ការ៉ុតគឺជាប្រភពដ៏អស្ចារ្យមួយនៃជីវជាតិទាំងពីរមុនខនេះ។
របៀបដែលទឹកការ៉ុតអាចព្យាបាលជំងឺមហារីកបាន
Ann Cameron គឺជាអ្នកដឹកនាំសិក្សា ហើយរកឃើញថា ការញ៉ាំទឹកការ៉ុតទៀងទាត់អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមហារីកបំផុត។ គាត់កំពុងតែប្រឆាំងនឹងជំងឺមហារីកពោះវៀនធំនៅពេលដែលគាត់បានដឹងអំពីរឿងរបស់បុរសម្នាក់ដែលមានឈ្មោះថា Ralph Cole ដែលបានព្យបាលជំងឺមហារីកដោយខ្លួនឯងជា តាមរយៈការញ៉ាំទឹកការ៉ុតចំនួន ២,២៦លីត្រ ជារៀងរាល់ថ្ងៃ។
បន្ទាប់មក នាងក៏ចាប់ផ្តើមទម្លាប់នៃការញ៉ាំទឹកការ៉ុតតាមដែរ។ ក្រោយពីព្យាយាមរយៈពេល ៨សប្តាហ៍រួចមក គ្រូពេទ្យរកឃើញថា ដុំសាច់មហារីករបស់នាងកំពុងតែថយចុះទំហំ ហើយរយៈពេល ៨ខែក្រោយ ដុំសាច់នោះក៏បាត់ទាំងស្រុងតែម្តង៕