ដំណោះស្រាយដើម្បីបង្ការបញ្ហារមួលក្រពើនោះគឺ អ្នកត្រូវបង្កើនសារធាតុអេឡិចត្រូលីត ដោយវិធីងាយៗដូចខាងក្រោមនេះ ៖
- ញ៉ាំតៅហ៊ូ និងស្ពៃល្វីងពណ៌បៃតងចាស់ ព្រោះតៅហ៊ូម៉ាញ៉េស្យូម ១២៨មីលីក្រាម ឬស្មើនឹង ៣២ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ ហើយស្ពៃល្វីងពណ៌បៃតងចាស់ មានម៉ាញ៉េស្យូម ៤៤មីលីក្រាម ស្មើនឹង១១ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។
- របបអាហារគួរតែមានអាហារធ្វើពីទឹកដោះគោ។ កាល់ស្យូមជួយរក្សាសម្តត្ថភាពរបស់សាច់ដុំឲ្យកន្ត្រាក់បានល្អ។ អាហារធ្វើពីទឹកដោះគោគឺជាប្រភពដ៏ល្អបំផុត ព្រោះទឹកដោះគោគ្មានជាតិខ្លាញ់មួយពែង មានកាល់ស្យូមជិត ៣០២មីលក្រាម ឬស្មើនឹង ៣០ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។
- ចូរជ្រើសរើសផ្លែចេក និងដំឡូងព្រោះវាសម្បូរជាតិប៉ូតាស្យូម។ វេជ្ជបណ្ឌិត ប្រេះ និយាយថា ការដែលទទួលបានប៉ូតាស្យូមពីរបបអាហារគ្រប់គ្រាន់ ក៏ប្រហែលជាមានប្រយោជន៍ដល់ការបង្ការការរមួលក្រពើដែរ។ ផ្លែចេកគឺជាប្រភពដ៏ល្អមួយនៃជាតិប៉ូតាស្យូម ព្រោះចេកមួយផ្លែមានប៉ូតាស្យូម ៤៥១មីលីក្រាម ស្មើនឹង ១៣ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។ ដំឡូងកន្លះដុំមានប៉ូតាស្យូម ១១៤មីលីក្រាម ឬស្មើនឹង ៣ភាគរយនៃតម្លៃទទួលទានរាល់ថ្ងៃ។
- និយាយថាទេចំពោះសូដ្យូម។ សម្រាប់មនុស្សភាគច្រើន បញ្ហាមិនមែនជាការទទួលបានសូដ្យូមគ្រប់គ្រាន់ទេ គឺទទួលបានច្រើនហួស ព្រោះអាហារជាច្រើនតែងតែមានចំនួនរបស់វាច្រើន ជាពិសេសអាហារកែច្នៃតែម្តង។ ហើយចំពោះអ្នកអាឡែហ្ស៊ីនឹងនឹងសូដ្យូម គឺងាយនឹងធ្វើឲ្យហើម និងឡើងសម្ពាធឈាមខ្ពស់ណាស់។ ដូច្នេះទោះបីជាអ្នកកំពុងតែរមួលក្រពើក៏ដោយ ធ្វើយ៉ាងណាកុំប៉ះពាល់នឹងអាហារមានជាតិសូដ្យូមឲ្យសោះ។
- បង្គ្រប់ជាតិទឹកឡើងវិញ។ គ្រប់ពេលដែលអ្នកបែកញើស កោសិកាសាច់ដុំនឹងបាត់បង់ជាតិទឹក ហើយវាអាចជាមូលហេតុធ្វើឲ្យសាច់ដុំរមួល។ ហើយអ្នកទំនងជាមានអាការៈរមួលក្រពើកាន់តែច្រើន នៅពេលហាត់ប្រាណក្រោមអាកាសធាតុក្តៅ ដោយសារតែបែកញើសកាន់តែច្រើន ព្រមទាំងបាត់បង់ជាតិទឹក, អំបិល និងជាតិរ៉ែសម្រាប់ថែរក្សាការងាររបស់សាច់ដុំដែរ។ ការដែលឧស្សាហ៍ញ៉ាំទឹកបន្តិចម្តងៗញឹកញាប់នឹងជួយរក្សាកម្រិត អេឡិចត្រូលីត្រឲ្យនៅមានតុល្យភាពបាន។ នៅពេលអ្នកមានគម្រោងធ្វើសកម្មភាពច្រើន យកល្អគួរតែញ៉ាំទឹកឲ្យបានយ៉ាងហោចណាស់ ៤៥៣មីលីលីត្រ ឬទឹកផ្លែឈើដើម្បីឲ្យរាងកាយអាចរក្សាទុកជាតិរ៉ែសំខាន់ៗបាន។
- ដើម្បីចៀសផុតពីការរមួលក្រពើបាន គួរតែញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាត។ សាច់ដុំត្រូវការអេឡិចត្រូលីត្រ និងទឹកកាន់តែច្រើនដើម្បីធ្វើការបានល្អ។ វាក៏ត្រូវការ Glycogen ដែលជាជាតិស្ករបំលែងពីកាបូអ៊ីដ្រាត ដើម្បីប្រើដែរ។ ការទទួលបានកាបូអ៊ីដ្រាតច្រើនពីរបបអាហារនឹងជួយថែរក្សាសាច់ដុំ ឲ្យបំពេញមុខងារបានយ៉ាងល្អ។ ដូច្នេះចំពោះប្រភពដ៏ល្អរបស់វាមានដូចជា ដំឡូង, បាយ, ចេក និងនំបុ័ង៕