នៅពេលដែលអ្នកបរិភោគអាហារនៅពេលមានផ្ទៃពោះ អ្នកត្រូវតែពិសារអាហារដែលល្អចំពោះអ្នក និងកូន ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់អ្នកពីអាហារទាំង៧ប្រភេទដែលអាចពង្រឹងប្រពន្ធ័ការពាររាងកាយអ្នកឱ្យមានភាពរឹងមាំ ថែមទាំងល្អចំពោះសុខភាពកូនក្នុងផ្ទៃទៀតផង។ តើមានអាហារអ្វីខ្លះទៅ?
គ្រាប់កៅឡាក់
នៅពេលដែលអ្នកញ៉ាំគ្រាប់កៅឡាក់នេះរួច វានឹងអាចធ្វើឱ្យឆ្អឹងអ្នករឹងមាំ ជួយបំបាត់ភាពនឿយហត់ និងបង្កើនប្រពន្ធ័ការពាររាងកាយរបស់អ្នក ធ្វើឱ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ជាងនេះទៅទៀត វាអាចជួយព្យាបាលជំងឺឈឺចង្កេះអ្នកទៀតផង ម្យ៉ាងទៀតវាអាចជួយបំបាត់អាការៈហើមរបស់អ្នក ប៉ុន្តែអ្នកមិនត្រូវពិសារជាមួយសាច់គោទេ ព្រោះវាអាចធ្វើឱ្យអ្នកក្អួតបាន។