​នៅពេល​យប់​មាន​អ្នកខ្លះ​មិន​ហ៊ាន​បរិភោគ​អាហារ​ឡើយ​ទោះបីជា​ឃ្លាន​យ៉ាងណាក៏ដោយ ជា​ហេតុ​ដែល​ធ្វើឱ្យ​គេ​ពិបាក​គេង​លក់​ខ្លាំងណាស់ ព្រោះ​ឃ្លាន​ពេក ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហា​រទាំង​៩​ប្រភេទ​ដែល​អ្នក​អាច​បរិភោគបាន វា​នឹង​មិន​អាច​ធ្វើឱ្យ​អ្នក​ធាត់​បានឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

បន្លែ​បៃតង​
មានពេលខ្លះ​នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ឃ្លាន វា​មិនមែន​ជា​ការ​ឃ្លាន​នោះទេ វា​គ្រាន់តែ​រាងកាយ​អ្នក​ខ្វះ​ជាតិ​ទឹក ប៉ុន្តែ​ខួរក្បាល​បែរ​ជា​បញ្ជូន​មក​ខុស​ដោយ​ប្រាប់​អ្នក​ថា​ឃ្លាន ដូចនេះ​អ្នក​អាច​កិន​ទឹក​បន្លែ​បៃតង​មក​ផឹក​បាន នោះ​វា​នឹង​អាច​ធ្វើឱ្យ​រាងកាយ​អ្នកមាន​ជាតិ​ទឹក​គ្រប់​
​គ្រាន់ ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​ទៀតផង ម្យ៉ាងទៀត​វា​នឹង​អាច​ធ្វើឱ្យ​អ្នក​គេង​លក់​ស្រួល​បាន​។​

​ទឹកដោះគោ​
នៅក្នុង​ទឹកដោះគោ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ធ្វើឱ្យ​ខួរក្បាល​មនុស្ស​មាន​ភាព​ស្ងប់ស្ងាត់ ដូចនេះ​មុនពេល​គេង​អ្នក​អាច​ផឹក​ទឹកដោះគោក្តៅ​មួយ​កែវ​បាន​ជា​រៀងរាល់​យប់ វា​មិន​ត្រឹមតែ​មិន​អាច​ធ្វើឱ្យ​អ្នក​ធាត់​ទេ ថែម​ទាំង​អាច​ជួយ​អ្នក​ឱ្យ​មាន​ដំណេក​ដ៏​ល្អ​ទៀតផង​។​

បបរ​ល្ពៅ​
ល្ពៅ​គឺជា​បន្លែ​ដែល​មិន​អាច​ធ្វើឱ្យ​អ្នក​ធាត់​បានឡើយ ព្រោះ​វា​មាន​សារធាតុ​សរសៃ ហើយ​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​អាច​ជួយ​ក្រពះ និង​ពោះវៀន​អ្នក​បញ្ចេញ​នូវ​សារធាតុពុល​ទាំងឡាយ​នៅ​ពេល​ដែល​អ្នក​គេង​។​

ផ្លែ​ចេក​
នៅពេល​ដែល​អ្នក​ញ៉ាំ​ចេក​នៅពេល​យប់ វា​មិន​អាច​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់​ឡើយ ហើយ​នៅ​ក្នុង​នោះ​មាន​ម៉ាញេស្យូម​ដែល​អាច​ជួយ​បន្ធូរ​សាច់ដុំ​របស់​អ្នក​បាន នោះ​អ្នកនឹង​អាច​គេង​លក់​យ៉ាង​ស្រួល​ហើយ ម្យ៉ាងទៀត​វា​ក៏​មាន​សារធាតុ​ដែល​អាច​ជួយ​ពោះវៀន​អ្នក​ដំណើរការ​ល្អ​ដែរ ដូចនេះ​វា​នឹង​ជួយ​អ្នក​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់​។​

ដំឡូង​បារាំង​
ប្រសិន​ជា​អ្នក​ឃ្លាន​នៅពេល​យប់ អ្នក​អាច​បរិភោគ​ដំឡូងបារាំង​មក​ចម្អែត​ក្រពះ​បាន នោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើឱ្យ​អ្នក​ឆ្អែត​ទេ ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​គេង​លក់​បាន​លឿន​ទៀតផង​។​

ស្រូវ​សាលី​
អ្នក​អាច​យក​ស្រូវ​សាលី និង​អង្ករ​ទៅ​លាង បន្ទាប់មក​ដាក់​ចូល​ឆ្នាំ​ង ហើយ​ចាក់ទឹក​ចូល រួច​បើកភ្លើង​ធំ​ដាំ​ឱ្យ​ពុះ ទើប​បើក​ភ្លើង​តូច​រំងាស់​វា​ជា​ការ​ស្រេច ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​យកមក​ញ៉ាំ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង