ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពណ៌សម្លៀកបំពាក់ដែលឆ្នាំទាំងឡាយខាងលើគួរតែស្លៀកពាក់ ទើបអាចនាំលុយធំចូលមក។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ពណ៌សម្លៀកបំពាក់ដែលនាំលាភជូនឆ្នាំជូតមានដូចជា ពណ៌លឿង ផ្ទៃមេឃ និងពណ៌ស។ ដូចនេះ អ្នកអាចជ្រើសរើសពណ៌ទាំងនេះជាចំបង ព្រោះជាពណ៌ដែលអាចនាំលាភធំជូនអ្នក។
ឆ្នាំថោះ
ពណ៌ដែលអាចនាំលុយជូនឆ្នាំថោះមានដូចជា ពណ៌លឿង ពណ៌អង្ករ និងពណ៌ក្រហម។ ពណ៌ទាំងនេះ អ្នកគួរតែប៉ះពាល់ឲ្យបានច្រើន ទើបអាចមានទ្រព្យធំចូលមករកអ្នក។
ឆ្នាំមមែ
ឆ្នាំមមែ គួរតែប្រើពណ៌ស្វាយ ខ្មៅ និងបៃតងឲ្យបានច្រើន ព្រោះជាពណ៌ដែលអាចនាំសំណាងល្អចូលមករកអ្នកច្រើន ដោយធ្វើឲ្យអ្នកជោគជ័យ។
ឆ្នាំវក
ពណ៌ដែលនាំទ្រព្យធំជូនឆ្នាំវក មានដូចជា ពណ៌ស មាស និងពណ៌ទឹកក្រូច។ អ្នកគួរតែប្រើពណ៌ទាំងនេះឲ្យបានញឹកញាប់ ទើបអាចមានលុយធំចូលមករកអ្នកដោយមិនដឹងខ្លួន៕