​ការស្រាវជ្រាវ​បានអោយដឹងថា មនុស្ស​ស្រី​ប្រហែលជា​មួយ​បី​ភាគ និង​បុរស​ប្រមាណ ១៥ ភាគរយ​មាន​បញ្ហា​កង្វះ​ចំណង់​ផ្លូវភេទ​។ ប៉ុន្តែ មាន​រឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​អោយ​ជីវិត​ផ្លូវភេទ​នោះ​វិល​មក​រក​សភាព​ដើម​វិញ​។​

រៀប​គម្រោង​ជួប​គ្នា​ពេលយប់​អោយបាន​ច្រើន​
បើសិនជា​បរិយាកាស​ដ៏​សប្បាយ​នៅ​ថ្ងៃ​សៅរ៍​ជាមួយ​ប្តី​មិន​ធ្លាប់​មាន​នោះ វា​អាច​នឹង​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ដួល​ផ្កាប់​មុខ​បាន​។ ចូរ​បង្កើត​ភាព​រ៉ូ​មែនទិច​របស់អ្នក តាមរយៈ​ការចេញ​ទៅ​ខាងក្រៅ​ផ្ទះ ដើម្បី​ធ្វើ​ដើរ​ជាមួយ​គ្នា​ដូច​ការ​ណាត់​ជួប​គ្នា​កាលពីមុនៗ​ទៅ​។ ការ​ណាត់​ជួប​គ្នា​នេះ អាច​ជា​ការមើល​កុន ឬ​ចេញទៅ​ញ៉ាំ​អាហារ​ពេលយប់​ជាមួយគ្នា​ក៏​បាន​ដែរ​។ ចំពោះ​ឱកាស​វិញ​គឺ​ថា អ្នក​ទាំង​ពីរ​នឹង​មាន​ពេលវេលា​ក្នុង​រាត្រី​មួយ​ដ៏​ល្អ​ទៀតផង​។

ផ្លាស់ប្តូរ​ថ្នាំ​គ្រាប់​ពន្យារកំណើត​
ការប្រែប្រួល​អ័រម៉ូន អាច​ក្លាយទៅជា​បញ្ហា ដែល​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​បាន​។ ថ្នាំ​គ្រាប់​ពន្យារកំណើត អាច​ជា​ដើមហេតុ​ដ៏​ធំ​បំផុត​មួយ ព្រោះ​វា​អាច​កាត់បន្ថយ​ការផលិត​អ័រម៉ូន Testosterone របស់​រាងកាយ ដែល​ជាហេតុ​នាំ​អោយ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ​។ វា​ប្រហែលជា​អាច​នាំអោយ​មាន​ការឈឺចាប់​ក្នុងពេល​រួម​ភេទ​ទៀត​ផង​។ ទោះបីជា​អ្នក​មិន​ប្រើ​ថ្នាំ​ពន្យារកំណើត​ក៏ដោយ ក៏​ការយល់ដឹង​អំពី​ស្ថានភាព​នៃ​អ័រម៉ូន​អាចជួយ​អោយ​អ្នកបង្កើន​ចំណង់​ផ្លូវភេទ​បានដែរ​។ អ័រម៉ូន Prolactin ធ្វើអោយ​ថយចុះ​អ័រម៉ូន Estrogen និង​តេស្តូ​ស្តេ​រ៉ូន ក្នុង​ពេល​ស្ត្រី​បំបៅ​ដោះ​កូន​។ លើសពីនេះទៅទៀត ស្ត្រី​ដែល​រាំងរដូវ​អាចធ្វើអោយ​អ័រម៉ូន Testosterone និង Estradiol ដែល​ជា​ប្រភេទ​របស់​អ័រម៉ូន Estrogen ដែរ​នោះ​ថយចុះ​។

​ត្រួតពិនិត្យ​ការប្រើប្រាស់​ថ្នាំ​របស់​អ្នក​
ចូរ​មើល​ការប្រើប្រាស់​ថ្នាំ​របស់​អ្នកផង ព្រោះ​ថ្នាំ​ដែល​ចេញ​ដោយ​គ្រូពេទ្យ​មួយចំនួន អាច​ជា​ដើម​ហេតុនាំអោយ​ចំណង់​ផ្លូវភេទ​ធ្លាក់​ចុះ​បាន​។ ក្រៅពី​ថ្នាំ​ពន្យារកំណើត ថ្នាំ​ផ្សេងៗ​ទៀត​ដូចជា ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ថ្នាំ​ព្យាបាល​ការ​ច្រាល​ទឹក​អាស៊ីត​ចេញពី​ក្រពះ ថ្នាំ​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍ និង​បាក់​ទឹកចិត្ត ក៏​សុទ្ធតែ​ជា​មូលហេតុ​ដែល​ធ្វើអោយប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​បានដែរ​។

ប្រើ​ប្រេងរំអិល​
អ្នក​ប្រាកដជា​គ្មាន​អារម្មណ៍​ឡើយ បើសិនជា​ការ​រួមភេទ​នោះ​មាន​ការឈឺចាប់​ខ្លាំង​។ មូលហេតុ​ដ៏​ចំបង​របស់​វា គឺ​ការ​ស្ងួត​នៅ​តំបន់​ទ្វារមាស​ពេក​។ ប្រសិនបើ​ទ្វារមាស​ស្ងួត​ពេក គឺជា​មូលហេតុ​ធ្វើអោយ​អ្នក​ឈឺចាប់​ក្នុងពេល​រួមភេទ ចូរ​ព្យាយាម​ប្រើ​ទឹករំអិល​បន្ថែម​វិញ​ទៅ​។ ក្នុង​ករណី​មិន​អាច​ស្តារ​ស្ថានភាព​បាន​ទេ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​រោគ​ស្ត្រី​បន្ថែមទៀត​ហើយ​។

បំបាត់​បញ្ហា​ស្ត្រេ​ស មុន​ពេល​រួមភេទ​
កត្តា​ដែល​ធ្វើអោយ​មាន​ភាព​តានតឹង​រៀងរាល់ថ្ងៃ​មាន​ដូចជា​ការងារ ការរៀនសូត្រ​របស់​កូន និង​កិច្ចការ​ក្នុងផ្ទះ … សុទ្ធតែ​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅលើ​ជីវិត​ផ្លូវភេទ​។ ស្ត្រេ​ស អាច​ធ្វើអោយ​រាងកាយ​ផលិត​អ័រម៉ូន Cortisol ដែល​រាងកាយ​ត្រូវការ​ចំនួន​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ វា​អាច​ទៅ​ទប់ស្កាត់​ចំណង់​ផ្លូវភេទ ដែល​រាងកាយ​ត្រូវ​ការផលិត​អោយ​ច្រើន​ទៅវិញ​។ មុនពេល​ចាប់ផ្តើម​ការងា​រលើ​គ្រែ ចូរ​ស្វែងរក​នូវ​វិធីសាស្ត្រ​ងាយៗ​ដើម្បី​ធ្វើ​ចិត្ត​អោយ​ស្រឡះ​សិន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង