អ្នកប្រហែលជាដឹងច្រើនហើយ អំពីការពិតជាច្រើនដែលទាក់ទងនឹងការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ ជាពិសេស នៅពេលដែលសាច់ដុំកន្ត្រាក់ក្នុងរាងកាយ គួបផ្សំនឹងការកើនឡើងនៃសម្ពាធឈាម។ ថ្ងៃនេះ អ្នកនឹងបានដឹងអំពីរឿងពិត ៤ យ៉ាងបន្ថែមទៀតអំពីការឈានដល់ចំណុចកំពូលរបស់មនុស្សស្រី។

មនុស្សស្រី អាចឈានដល់ចំណុចកំពូល បានតែក្នុងពេលរួមភេទប៉ុណ្ណោះ
ស្ត្រីម្នាក់ក្នុងចំណោមបីនាក់នឹងទទួលបានចំណុចកំពូលទៀងទាត់តែក្នុងពេលរួមភេទប៉ុណ្ណោះ។ កង្វះថាមពលឈានដល់ចំណុចកំពូល មានន័យថា មានអ្វីមួយខុសប្រក្រតីលើស្ត្រី ឬដៃគូរបស់នាង ស្ត្រីដែលអាចមានសមត្ថភាពទទួលបានភាពស្រើបស្រាលដល់កំពូលកាលពីមុន ស្រាប់តែមិនអាចវិញ មានន័យថា នាងប្រហែលជាមានបញ្ហាជំងឺមួយចំនួន ឬកំពុងតែប្រើថ្នាំណាមួយ។ ស្ត្រីដែលមិនធ្លាប់ឈានដល់កំពូលសោះ ប្រហែលជាមិនដឹងថា អ្វីទៅទើបជាតម្រូវការរបស់នាង ដើម្បីអោយទទួលបានចំណុចកំពូលនៅឡើយទេ។

ការភ្ញោចលើ G-spot រយៈពេល ៥ នាទី អាចធ្វើអោយនាង ឈានដល់ចំណុចកំពូលបាន
ខណៈពេលដែលមានវិធីសាស្ត្រជាច្រើនក្នុងការរួមភេទ ដែលអាចជួយអោយស្ត្រីឈានដល់ចំណុចកំពូលបាននោះ នាងផ្ទាល់ក៏ជាមូលហេតុដែលធ្វើអោយនាងខ្លួនឯងសប្បាយបានដែរ។ ទំនាក់ទំនងរវាងដៃគូទាំងសងខាងក៏ជារឿងសំខាន់ដែរ។
ស្ត្រីមួយចំនួនតូច មិនអាចឈានដល់ចំណុចកំពូលក្នុងពេលរួមភេទទេ
ស្ត្រីប្រហែល ១០ ភាគរយប៉ុណ្ណោះ ដែលមិនអាចទទួលបានភាពស្រើបស្រាលខាងផ្លូវភេទ។ អាការៈអសមត្ថភាពមួយនេះចែកចេញជាពីរប្រភេទគឺ Primary និង Secondary។ ប្រភេទ Primary ចង់សំដៅទៅលើដំណាក់កាលមួយដែលស្ត្រីម្នាក់មិនធ្លាប់អាចទទួលបានការឈានដល់ចំណុចកំពូលទាល់តែសោះ។ ចំពោះប្រភេទ Secondary វិញ គឺស្ត្រីធ្លាប់ទទួលបានកាលពីមុន ឬម្តងម្កាល៕