មូលហេតុដែលការរួមភេទនៅពេលព្រឹកល្អចំពោះអ្នក
• អ្នកដែលចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការរួមភេទទំនងជាមានសុខភាពល្អជាង និងសប្បាយចិត្តជាងអ្នកដែលជ្រើសរើសការទទួលទានទឹកតែមួយពែង និងអាហារពេលព្រឹក ហើយចេញទៅធ្វើការ។
• ការរួមភេទនៅពេលព្រឹកនឹងជួយធ្វើអោយមានអារម្មណ៍ល្អ ដែលជាហេតុនាំអោយដៃគូទាំងពីរស្រឡាញ់គ្នាកាន់តែខ្លាំង។
• ក្រៅពីនេះ ការរួមភេទនៅពេលព្រឹកមិនត្រឹមតែជួយធ្វើអោយមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីទេ តែវាក៏ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំផងដែរ។
• ជឿអត់ថា វានឹងធ្វើអោយអ្នកមិនងាយនឹងកើតជំងឺផ្តាសាយទេ ហើយក៏ពង្រឹងដល់គុណភាពនៃសុខភាពសក់ ស្បែក និងក្រចកដែរ។
• ការរួមភេទនៅពេលព្រឹកចំនួន ៣ ដងក្នុងមួយសប្តាហ៍អាចបន្ថយការប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន៕
