ការរួមភេទ គឺជារឿងមួយសប្បាយ ប៉ុន្តែ អ្វីដែលកាន់តែល្អនោះ គឺវាមានអត្ថប្រយោជន៍ជាពិសេសទាំងផ្លូវកាយ និងផ្លូវចិត្តតែម្តង។ ដូច្នេះ យើងខ្ញុំនឹងបង្ហាញអំពីអត្ថប្រយោជន៍មួយចំនួនដែលអ្នកនឹងទទួលបានពីការរួមភេទដូចខាងក្រោមនេះ។

សប្បាយរីករាយជាងមុន
ការរួមភេទពិតជារឿងមួយធ្វើអោយសប្បាយខាងផ្លូវកាយមែន ប៉ុន្តែ សារធាតុគីមីដែលចេញពីក្នុងខ្លួននៅពេលរួមភេទនោះ អាចជួយធ្វើអោយអ្នកមានអារម្មណ៍ល្អ និងបន្ថយការបាក់ទឹកចិត្ត។
ការសិក្សាមួយបានរកឃើញថា ស្ត្រីដែលមិនធ្លាប់ប្រើស្រោមអនាម័យសោះបានប្រាប់អោយដឹងថា នាងមានអារម្មណ៍ល្អជាងមុន និងមិនសូវមានរោគសញ្ញាបាក់ទឹកចិត្ត ឬចង់សម្លាប់ខ្លួនជាងស្ត្រីដែលប្រើស្រោមអនាម័យក្នុងពេលរួមភេទ។ ទ្រីស្តីមួយបានអោយដឹងថា ជាលិកាក្នុងទ្វារមាសមានការបឺតស្រូបខ្លាំងណាស់ ហើយទឹកកាមក៏ផ្ទុកទៅដោយសារធាតុគីមីជួយអោយអារម្មណ៍ល្អដែរ ដូចជា Endorphin, Oxytocin, Serotonin និង Prolactin។




ប្រព័ន្ធភាពស៊ាំរឹងមាំ
ការសិក្សាមួយបានបញ្ជាក់ថា អ្នកដែលរួមភេទម្តងទៅពីរដងក្នុងមួយសប្តាហ៍នឹងមានសារធាតុ Immunoglobulin A (អង់ទីគ័រដ៏សំខាន់) ក្នុងរាងកាយច្រើនជាងអ្នកដែលមិនធ្លាប់រួមភេទសោះ ឬមិនសូវរួមភេទញឹកញាប់ (តិចជាងម្តងក្នុងមួយសប្តាហ៍) រហូតដល់ទៅ ៣ ដងឯណោះ។
ជួយអោយស្បែកលូតលាស់ល្អ
ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទនឹងជម្រុញអោយមានសារធាតុ Endorphins និង អ័រម៉ូនលូតលាស់ចេញច្រើន ជាពិសេស DHEA សម្រាប់ជួយព្យាបាលការខូចខាតរបស់ស្បែកដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ ការជក់បារី និងការកើនឡើងនៃជាតិ Cortisol ដែលវាធ្វើអោយស្បែកទៅជាស្តើង។ តាមពិត ការសិក្សាបានអោយដឹងថា អ្នកដែលរួមភេទមួយថ្ងៃរំលងមួយថ្ងៃទំនងជាមើលទៅមានភាពក្មេងជាងមុន (ចាប់ពី ៧ ទៅ ១២ ឆ្នាំ)៕