ការរួមភេទ មិនដែលមានពេលវេលាណាមួយដែលអាក្រក់នោះទេ ប៉ុន្តែ តាមបែបវិទ្យាសាស្ត្របានអោយដឹងថា ការសាកល្បងរួមភេទនៅពេលព្រឹក ជាពិសេសពេលភ្ញាក់ពីដំណេក គឺជាពេលវេលាដ៏ពិសេសមួយ សម្រាប់ទទួលបានការសប្បាយក្នុងកិច្ចចាប់ផ្តើមថ្ងៃថ្មី។ ដូច្នេះ តើវាល្អដូចម្តេចទៅ?

សម្រាប់អ្នកទើបតែចាប់ផ្តើមគួរតែយល់ថា អ័រម៉ូនភេទតេស្តូស្តេរ៉ូននឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលកំពុងតែគេងពេញមួយយប់ ដែលជាហេតុជម្រុញដល់អារម្មណ៍ខាងក្នុងរបស់មនុស្សប្រុសអោយធ្វើការនៅពេលព្រឹកវិញ។ ចំណែកអ័រម៉ូន Vasopressin វិញក៏មានចំនួនច្រើនដែរ សម្រាប់ជួយអោយអ្នកមានអារម្មណ៍កាន់តែស្និទ្ធស្នាលនឹងគ្នា។ លិង្គដែលរឹងនៅពេលភ្ញាក់ពីគេងបែបនេះនឹងជួយអោយគូស្នេហ៍ទាំងពីរមានអារម្មណ៍កាន់តែពុះកញ្ជោល និងស្និទ្ធស្នាលគ្នាខ្លាំងជាងមុនទៀតផង។

ប៉ុន្តែ ចំពោះស្ត្រីដែលអស់កម្លាំង ហើយភ្ញាក់ពីដេកជាមួយអ្នកនោះ ពិតជាគ្មានអារម្មណ៍ចង់បន្តការងារដូចអ្នកទេ។ ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទនៅពេលព្រឹកអាចក្លាយទៅជារឿងពិបាកមួយ បើសិនជាស្ត្រីមិនសូវមានចំណង់ដូចមនុស្សប្រុស ជាពិសេសចំពោះស្ត្រីដែលមិនអាចទទួលបានភាពស្រើបស្រាលពេញលេញតែម្តង។
ក្រោយពីដេកលក់រយៈពេល ៨ ម៉ោងរួចមក វាអាចធ្វើអោយមនុស្សស្រីមានអារម្មណ៍ថា ខ្ចិលខ្លាំងណាស់។ នាងមិនបានងូតទឹក ដុសធ្មេញ ឬមិនទាន់ដោះសម្លៀកបំពាក់គេងផង ដូច្នេះ ហើយវាអាចនឹងធ្វើអោយនាងស្ត្រេសកាន់តែខ្លាំង ព្រមទាំងមិនរីករាយនឹងការរួមភេទជាមួយអ្នកឡើយ។ ជាមួយគ្នានេះដែរ បើសិនជាដៃគូអ្នកមិនទាន់បត់ជើងតូចទេ ក៏វាជារឿងពិបាកមួយដែរ ព្រោះសាច់ដុំសម្រាប់ខ្ជិបលំហូរទឹកនោមក៏ជាអ្នកគ្រប់គ្រងការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទដែរ៕