អាចមានការវះកាត់ដើម្បីធ្វើអោយលិង្គរបស់អ្នកវែង និងធំជាងមុន ប៉ុន្តែ មានភស្តុតាងតិចតួចណាស់ ឬមិនមានទេ ដែលអាចបញ្ជាក់ពីសុវត្ថិភាព ឬភាពជោគជ័យនៃការវះកាត់ឡើយ។ ការវះកាត់ពង្រីកលិង្គអាចផ្តល់ផលវិបាកជាច្រើន ហើយមានបុរសជាច្រើនមិនសូវសប្បាយចិត្តជាមួយនឹងលទ្ធផលដែលគេទទួលបាននោះទេ។
ទំហំរបស់លិង្គ
បុរសជាច្រើនព្រួយបារម្ភថា លិង្គរបស់ពួកគេគឺតូចពេក ប៉ុន្តែ លិង្គរបស់បុរសភាគច្រើន គឺជាទំហំធម្មតា។ វាជាការសំខាន់ដែលអ្នកត្រូវចងចាំថា ទំហំលិង្គមិនសូវប៉ះពាល់ដល់ជីវិតលើគ្រែរបស់អ្នកនោះទេ។ មិនថាអ្នកចេះតែគិតថាវាតូចប៉ុណ្ណានោះទេ ប៉ុន្តែ តាមការពិត វាជាទំហំធម្មតាប៉ុណ្ណោះ។
លិង្គអាចធំ ដោយការសម្រកទម្ងន់
ប្រសិនបើអ្នកធាត់លើសទម្ងន់ ការសម្រកទម្ងន់អាចនឹងធ្វើអោយលិង្គរបស់អ្នកមើលទៅធំជាងធម្មតា។ នេះគឺដោយសារជាតិខ្លាញ់នៅពោះរបស់អ្នកបាំងផ្នែកមួយចំនួននៅគល់នៃលិង្គរបស់អ្នក។ ការហាត់ប្រាណកាន់តែច្រើន មិនត្រឹមតែជួយអោយអ្នកទទួលបានរាងកាយសមសួននោះទេ ប៉ុន្តែ វាអាចធ្វើអោយប្រសើរឡើងនូវការជឿជាក់លើខ្លួនឯង និងជួយអោយជីវិតផ្លូវភេទរបស់អ្នកបានល្អប្រសើរជាងមុន។ សម្លឹងមើលលិង្គរបស់អ្នកពីខាងលើអាចធ្វើអោយវាមើលទៅខ្លីជាងអ្វីដែលវាមាន។ ប្រសិនបើអ្នកសម្លឹងមើលទៅវានៅមុខកញ្ចក់ ឬពីចំហៀង ឬមនុស្សផ្សេងទៀតមើលលិង្គរបស់អ្នក វាអាចនឹងមើលទៅធំជាង៕