​មនុស្ស​ជាច្រើន​យល់ថា ការ​ស៊ក​បញ្ជូល​លិង្គ​ក្នុង​ទ្វារមា​សស្ត្រី អាច​ផ្តល់​នូវ​អារម្មណ៍​រំភើប ស្រើបស្រាល​អស្ចារ្យ​ក្នុងពេល​រួមភេទ​។ ប៉ុន្តែ វា​មិនមែន​សុទ្ធ​អាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា​នោះទេ​។ អ្វី​ដែល​អ្នក​ត្រូវ​យល់​ដឹង គឺថា រាល់​សកម្មភាព​នៃ​ការ​រួមភេទ​ទាំងអស់ សុទ្ធតែ​ដើរតួរ​នាទី​យ៉ាង​សំខាន់​សម្រាប់​សេចក្តីសុខ​ផ្លូវភេទ ហើយ​អ្វី​ដែល​អ្នក​មិន​គួរ​មើលរំលង​ទៀត​នោះ គឺ​បរ​បោស​អង្អែល​មុន​ពេល​រួមភេទ​តែម្តង​។

មនុស្ស​ខ្លះ​គិតថា ការ​បរ​បោស​អង្អែល គ្រាន់តែ​ជា​របស់​នាំមុខ​មួយ​សម្រាប់​ឆ្ពោះទៅ​កាន់​ការ​រួមភេទ​តែប៉ុណ្ណោះ ប៉ុន្តែ តាម​ការពិត មនុស្ស​ស្រី​ជាច្រើន​ពិបាក​នឹង​ឈាន​ដល់​ចំណុចកំពូល​តាមរយៈ​ការ​រួមភេទ​តាម​ទ្វារមាស​ណាស់ ដូច្នេះហើយ ទើប​គេ​ចាត់ទុកថា ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ​មាន​សារៈសំខាន់​ពិតប្រាកដ​។


​សូម​ចង់ចាំ​ថា គ្មាន​ស្ត្រី​ណា​ម្នាក់​និយាយថា ពួកគេ​មិន​ចង់​បាន​ការ​បរ​បោស​អង្អែល​មុនពេល​រួមភេទ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​គ្នា​នោះ​ទេ​។ ពេល​បុរស​ធ្វើកា​របរ​បោស​អង្អែល​កាន់តែ​ល្អ នោះ​គេ​ប្រាកដជា​នឹង​មាន​ការ​តបស្នង​វិញ​ក៏​កាន់តែ​ល្អ​ផង​ដែរ ហើយ​អ្នក​ក៏​នឹង​លែង​មាន​ជីវិត​ផ្លូវភេទ​ដែល​ធ្លាប់តែ​ធុញ​ទ្រាន់ និង​ប្តូរ​មក​ភ្លក់​រសជាតិ​ដ៏​ត្រេកត្រអាល​វិញ​ម្តង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង