និយាយរឿងចង់បានកូន គឺនឹកដល់ពេលរួមភេទមែនទេ? គូរស្វាមីភរិយាជាច្រើនដែលកំពុងចង់មានកូនបានប្រាប់ថា ពួកគេបានរួមភេទប្រហែលជា ៦ ថ្ងៃក្នុងមួយខែ។
Ovuline ជាក្រុមហ៊ុនដែលប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រជួយអោយគូរស្វាមីភរិយាមានផ្ទៃពោះបាន និងមានសុខភាពល្អ បានធ្វើការតាមដានទៅលើស្ត្រីរាប់ពាន់នាក់ ដើម្បីកត់ត្រាពីវដ្តរដូវ អារម្មណ៍ និងចំនួនដងដែលពួកគេរួមភេទ។

ការរួមភេទច្រើនដងមិនធានាថាអាចអោយអ្នកមានផ្ទៃពោះបានឡើយ ពីព្រោះបញ្ហាសុខភាព និងអារម្មណ៍ស្ត្រេសរបស់អ្នកអាចជះឥទ្ធិពលអាក្រក់ទៅលើលទ្ធភាពអាចមានកូនរបស់អ្នកបាន៕