​ភាគច្រើន ទាំង​បុរស និង​ស្ត្រី​តែងតែ​សម្រេច​កាម​ដោយ​ខ្លួនឯង ប៉ុន្តែ វា​ទំនងជា​មិន​មាន​ភាព​ភ្ញាក់ផ្អើល​ឡើយ​នៅ​ពេល​ដែល​គេ​និយាយថា បុរស​ត្រូវការ​វា​ច្រើន​ជាង​ស្ត្រី​។ ​យ៉ាងណាមិញ មនុស្ស​មួយចំនួន​នៅតែ​មាន​ចម្ងល់​ជុំវិញ​បញ្ហា​ជួយ​ខ្លួនឯង​ក្នុង​ការសម្រេច​កាម​។​ ​ជា​ការពិត​ណាស់ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ជា​សកម្មភាព​ធម្មតាៗ ដែល​មនុស្សពេញវ័យ​គ្រប់រូប​អាច​ធ្វើបាន ដោយ​មិន​បង្ក​ជា​បញ្ហា​សុខភាព​អ្វី​ឡើយ លើកលែងតែ​អ្នក​ធ្វើ​វា​ខ្លាំងក្លា​ពេក ច្រើនដង​ពេក ឬ​សុខភាព​អ្នក​មិន​សូវ​ល្អ​។


​អាយុ​ពី ២៥ ទៅ ២៩ ឆ្នាំ ស្ត្រី​ចំនួន ៥ ភាគរយ​បាន​សម្រេច​កាម​ដោយ​ខ្លួនឯង​ច្រើនជាង ៤ ដង​ក្នុង​មួយ​សប្តាហ៍ ចំណែកឯ​បុរស​វិញ​មាន​រហូត​ដល់ ២០,១ ភាគរយ​ឯណោះ​។ កាលណា​មនុស្ស​យើង​មាន​អាយុ​កាន់តែច្រើន អ្នក​កាន់​តែ​មិន​ចង់​សម្រេច​កាម​ដោយ​ខ្លួនឯង​សោះ​តែ​ម្តង​។​

ការសិក្សា​បាន​បង្ហាញ​អោយដឹងថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​ផ្តល់​ផល​វិជ្ជមាន​ជា​ច្រើន​ចំពោះ​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ពេល​ខ្លះ គេ​អាច​គិតថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​អាច​មាន​ភាពល្អប្រសើរ​ជាង​ការ​រួមភេទ​ទៅទៀត​។ ការជួយ​ខ្លួនឯង​អាច​ជួយ​បំបាត់​ការ​ថប់​អារម្មណ៍ និង​ស្ត្រេ​ស​។ អ្នកសម្រេច​កាម​ដោយ​ខ្លួនឯង មិន​ដែល​ខ្វល់​នឹង​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​នោះទេ ដូចជា មិនចាំបាច់​ធ្វើ​អោយ​នរណា​មាន​អារម្មណ៍ មិនបាច់​ខ្វល់​ពី​ពេលវេលា ឬ​ទីកន្លែង មិន​ត្រូវការ​ស្លៀកពាក់​អោយ​សិច​ស៊ី និង​មិនបាច់​គិត​ពី​តម្រូវការ​របស់​អ្នក​ដទៃ​ឡើយ ដោយ​គ្រាន់តែ​ធ្វើ​អ្វី​ដើម្បី​ខ្លួនឯង​ទៅ គឺ​គ្រប់គ្រាន់​ហើយ​។ យ៉ាងណាមិញ អ្នកសម្រេច​កាម​ដោយ​ខ្លួន​អាច​នឹង​ពេញចិត្ត​ប្រើ​ឧបករណ៍​រំ​ញ័រ ប្រើ​ក្បាលទឹក​ផ្កាឈូក ឬ​តុក្កតា​សិច​។


​ការសម្រេច​កាម​ដោយ​ខ្លួនឯង គឺជា​កាដូ​ដ៏​ពិសេស​មួយ​ចំពោះ​ខ្លួនឯង ដែល​អាច​ជួយ​អោយ​អ្នក​រីករាយ​ស្រស់ស្រាយ​ជាប់​រហូត​បាន មិន​ខ្វល់​ថា​អ្នក​ជា​មនុស្ស​នៅ​លីវ ឬ​រៀបការ​រួច អាយុ ២៥​ឆ្នាំ ឬ ៥៥​ឆ្នាំ​ឡើយ​។ មិន​ខ្វល់​ថា​អ្នក​អនុវត្ត​វា​ប៉ុន្មាន​ដង​ក្នុង​ខែ ឬ​ប៉ុន្មាន​ដង​ក្នុង​មួយ​អាទិត្យ​ទេ អ្វី​ដែល​សំខាន់ គឺ​សុខភាព​របស់​អ្នក​ផ្ទាល់ ហើយ​អ្នក​ត្រូវ​ប្រាកដថា វា​នឹង​មិន​អាច​ធ្វើអោយ​អ្នក​កើត​បញ្ហា​ផ្លូវចិត្ត​ដែល​ចេះ​តែ​ត្រូវការ​វា​គ្រប់​ពេល​នោះ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង