ទម្លាប់ទៅជួបពេទ្យធ្មេញដើម្បីពិនិត្យធ្មេញគួរតែចាប់ផ្តើមនៅពេលគេអាយុបាន មួយឆ្នាំ។ ការនាំកូនអ្នកទៅជួបពេទ្យធ្មេញដំបូងរបស់កូនអ្នកគួរតែមិនឲ្យយូរជាងគេអាយុបានមួយខួបឡើយ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដើម្បីឲ្យការជួបពេទ្យធ្មេញកាន់ទែមានភាពជោគជ័យ៖

  • មិនត្រូវធ្វើការណាត់ជួបគ្រូពេទ្យនៅម៉ោងគេងថ្ងៃទេ។ ផ្ទុយទៅវិញ ចូរជ្រើសរើសពេលវេលាមួយដែលកូនអ្នកបានសម្រាកស្រួលបួលហើយវិញ
  • ចូរប្រាកដថា កូនអ្នកបានញ៉ាំអាហារតិចតួចហើយមុនពេលជួបពេទ្យ ដូច្នេះកូននឹងមិនឃ្លានអ្វីឡើយក្នុងពេលទៅជួបពេទ្យ
  • ចូរគិតថាការណាត់ជួបពេទ្យគឺជាបទពិសោធន៍ដែលសប្បាយចិត្ត។(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) បើសិនជាកូនបែរជាមិនសប្បាយចិត្តក្នុងពេលជួបពេទ្យវិញ ចូរសហការណ៍ជាមួយពេទ្យដើម្បីរំងាប់អារម្មណ៍កូនអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង