ការរួមភេទគឺជាបទពិសោធន៍ដែលផ្តល់ជាការសប្បាយដ៏ខ្លាំងបំផុតមួយដែលមនុស្សយើងត្រូវការ ហើយក៏គ្មានអ្វីដែលធ្វើអោយសប្បាយចិត្តជាងដៃគូស្នេហាពីរនាក់រីករាយនឹងតណ្ហារបស់ខ្លួននៅរាត្រីដ៏អស្ចារ្យមួយដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងច្រើនណាស់ដែលអាចបំផ្លាញចំណង់ផ្លូវភេទរបស់អ្នកបាន ព្រមទាំងបន្ថយការសប្បាយដែលនឹងត្រូវទទួលបានពីការរួមភេទទៀតផង។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នចំពោះការងារមួយចំនួនមុននឹងរួមភេទដូចជា៖
មិនត្រូវញ៉ាំអាហារច្រើនពេកឡើយ
ការញ៉ាំអាហារច្រើនពេកអាចធ្វើអោយងងុយដេក និងស្ពឹកស្រពន់បាន ជាពិសេសបាយតែម្តង ព្រោះវាសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត។ អ្នកអាចជំនួសអាហារនេះបានដោយទទួលទានគ្រាប់ធញ្ញជាតិ និងផ្លែឈើជាមួយនឹងជាតិទឹកអោយបានច្រើនវិញ ព្រោះវានឹងធ្វើអោយអ្នកមានកម្លាំងបែបសុខភាពល្អវិញ។
គួរតែចៀសវាងភេសជ្ជៈប៉ូវកម្លាំង
អ្នកប្រហែលជាគិតថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំងមុនពេលរួមភេទនឹងជាគំនិតដ៏ល្អមួយដើម្បីជួយបង្កើនថាមពល និងមានកម្លាំង។ ទោះបីជាយ៉ាងនេះក្តី ភេសជ្ជៈអស់នេះពោរពេញទៅដោយជាតិស្ករដែលធ្វើអោយអ្នកមានថាមពលតែមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែនៅពេលស្ករនោះថយចុះវិញ វាប្រហែលជាធ្វើអោយអស់កម្លាំងខ្លាំងជាងមុនទៅទៀត។
កុំឈ្លោះគ្នាជាមួយដៃគូ
ការឈ្លោះគ្នានឹងដៃគូគឺជារឿងមួយដែលកើតមានជាញឹកញាប់បំផុត ជាពិសេសរយៈពេលពីរបីឆ្នាំដំបូងនៃការរៀបការរួច ប៉ុន្តែការឈ្លោះគ្នាមុនពេលរួមភេទគ្រាន់តែអាចធ្វើអោយអ្វីៗនៅលើគ្រែគ្មានផាសុខភាពប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរបានដាក់ជម្លោះអោយគ្នាមុនពេលរួមភេទរួចទៅហើយ ដូច្នេះដៃគូពិតជាមិនសប្បាយចិត្តឡើយ។
កុំតក់ស្លុត ឬស្ត្រេសមុនពេលរួមភេទអោយសោះ
ការដែលស្ត្រេសច្រើនពេកអាចនឹងបំផ្លាញជីវិតផ្លូវភេទអ្នកបាន។ ក្រៅពីនេះវានឹងធ្វើអោយមានបញ្ហាថប់អារម្មណ៍ថែមទៀត។ ករណីខ្លះឈានដល់ការងាប់លិង្គក៏មានដែរ។ បើសិនជាអ្នកស្ត្រេសច្រើនពេក ចូរព្យាយាមតាំងសមាធិរយៈពេលពីរបីនាទីសិន ឬសុំអោយដៃគូម៉ាស្សាប្រអប់ជើង ឬខ្នងអោយក៏បានដែរ។ ការបង្កើននូវការទទួលទានផ្លែឈើ និងបន្លែច្រើនគួរតែអាចដោះស្រាយរឿងនេះបាន៕