ធ្មេញទាល់គឺជាធ្មេញចុងក្រោយគេដែលត្រូវដុះនៅថ្គាមចុងក្រោយគេនៃធ្មេញទាំងលើ និងក្រោម ហើយវាក៏ច្រើនតែតែកើតឡើងនៅចន្លោះអាយុ ១៧ ទៅ ២៥ឆ្នាំដែរ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្មេញទាល់មិនខុសពីធ្មេញផ្សេងឡើយគឺអាច៖

  • ពុក
  • មានប្រហោង
  • ដង្កូវស៊ី
  • នឹងនៅជាប់នឹងអញ្ចាញធ្មេញដែរ

បើសិនជាធ្មេញទាល់ស្រាប់តែមានការបង្ករោគ អ្នកត្រូវតែព្យាបាលជាមួយពេទ្យធ្មេញ។ ធ្មេញទាល់គឺចាធ្មេញដែលអាចនឹងមានការបង្ករោគជាងគេដោយសារតែវាពិបាកនឹងសម្អាត ហើយអាហារ និងបាក់តេរីក៏ងាយនឹងជាប់នៅចន្លោះធ្មេញនេះដែរ។ មានបាក់តេរីច្រើនណាស់ដែលអាចបង្ករោគនៅធ្មេញនេះដែលមានដូចជា៖

  • Streptococcus
  • Actinomyces
  • Peptostreptococcus
  • Prevotella
  • Fusobacterium
  • Aggregatibacter
  • Eikenella Corrodens។ 

ការព្យាបាលដោយខ្លួនឯងមិនអាចបំបាត់ការបង្ករោគនៅធ្មេញទាល់ទេ តែការព្យាបាលធម្មតាៗប្រហែលជាជួយបំបាត់ការឈឺចាប់ និងមិនមានផាសុកភាពបណ្តោះអាសន្នដែរដូចជា៖

  • បៀមទឹកអំបិល៖ ចូរលាយទឹកក្តៅឧណ្ហៗជាមួយអំបិល ហើយយកវាទៅខ្ពុរក្នុងមាត់ពីរបីដង ហើយខ្ជាក់ចេញវិញ។ អំបិលនឹងជួយបន្ថយសកម្មភាពរបស់បាក់តេរីមួយចំនួនបាន
  • ស្អំទឹកកក៖ ចូរដាក់ថង់ទឹកកកមកស្អំនៅថ្ពាលខាងក្រៅ ជាពិសេសកន្លែងដែលមានការបង្ករោគតែម្តង។ ភាពត្រជាក់នឹងជួយបន្ថយការហើម និងរលាក
  • ប្រើថ្នាំបំបាត់ការឈឺចាប់៖ថ្នាំបំបាត់ការឈឺចាប់ និងជែលលាបឲ្យស្ពឹកអាចជួយបំបាត់ការឈឺចាប់ និងគេងលក់ស្រួលមុនពេលទៅជួបពេទ្យ។ 

ពេលដែលត្រូវទៅជួបពេទ្យ

ចូរទាក់ទងទៅគ្រូពេទ្យធ្មេញ និងធ្វើការណាត់ជួបបើសិនជាអ្នកមានការឈឺចាប់ ឬមិនស្រួលណាមួយនៅជុំវិញធ្មេញទាល់។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) អ្នកទំនងជាត្រូវការថតកាំរស្មីអ៊ីច និងពិនិត្យដើម្បីរកមើលប្រភពនៃមូលហេតុ។ ចូរចងចាំរាល់រោគសញ្ញាដែលទាក់ទងនឹងធ្មេញ អញ្ចាញ ឬថ្គាមទាំងអស់ផងដូចជា៖

  • ការឈឺចាប់ ឬស្រាវធ្មេញ
  • អញ្ចាញដែលហើម ឬតឹងឈឺ
  • អញ្ចាញធ្មេញឡើងក្រហម ឬហូរឈាម
  • មានចេញទឹកសៗនៅជុំវិញធ្មេញ
  • ក្លិនមាត់អាក្រក់
  • មានរសជាតិអាក្រក់ក្នុងមាត់
  • ឈឺថ្គាម
  • ហើមថ្គាម
  • រឹងថ្គាម
  • ពិបាកដកដង្ហើម ហាមាត់ ឬនិយាយ។

អ្នកប្រហែលជាមានការក្តៅខ្លួន គ្រុន ចង្អោ ឬឈឺក្បាលផងដោយសារតែការបង្ករោគនៅលើធ្មេញទាល់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង