ការហាត់ប្រាណរាល់ថ្ងៃមានអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួន ប៉ុន្តែតើអ្នកមានធ្លាប់ដឹងទេថាវាអាចធ្វើអោយជីវិតផ្លូវភេទកាន់តែល្អដែរទេ? វាមិនត្រឹមតែជួយអោយអ្នកមានរាងស្អាតទេ តែក៏ធ្វើអោយកាន់តែអស្ចារ្យដែរចំពោះជីវិតលើគ្រែ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះផ្លូវភេទមួយចំនួនពីការហាត់ប្រាណ។

បង្កើនលំហូរឈាម
ការហាត់ប្រាណជាទៀងទាត់ធ្វើអោយសរសៃឈាមអាក់ទែកាន់តែមានសុខភាពល្អ ជាពិសេសសរសៃឈាមនៅប្រឡោះជើងតែម្តង។ វាក៏ទៅបង្កើនភាពបត់បែនរបស់សរសៃឈាមអាក់ទែដែរ ដូច្នេះវានឹងកាន់តែងាយស្រួលដល់ការពង្រីកទំហំ និងបង្កើនលំហូរឈាម។ កាលណាលំហូរឈាមកាន់តែល្អ បុរសនឹងអាចទទួលបានការឡើងរឹងរបស់លិង្គកាន់តែល្អ។
ពង្រឹងដល់ភាពបត់បែន
ភាពបត់បែនដែលល្អគឺជាគុណប្រយោជន៍បន្ថែមមួយទៀតសម្រាប់ការរួមភេទ។ ការដែលមិនមានភាពបត់បែនគ្រប់គ្រាន់ វានឹងនាំអោយមានសម្ពាធ ឬទាញសាច់ដុំខុសទំនង ដែលវាជាហេតុនាំអោយចំណង់ផ្លូវភេទកាន់តែថយចុះ។ ការហាត់ប្រាណជាទៀងទាត់ និងហាត់ក្បាច់យ៉ូហ្គាទៀត វានឹងធ្វើអោយសាច់ដុំអាវយវៈកាន់តែមានភាពបត់បែនខ្លាំង។ រឿងនេះនឹងជួយដល់រាងកាយក្នុងពេលរួមភេទ។




ឆាប់មានកម្លាំង
បុរសត្រូវការរូបរាង្គកាន់តែល្អដើម្បីអោយការរួមភេទបន្តកាន់តែយូរបាន។ ខណៈពេលកំពុងតែព្យាយាមប្រើក្បាច់រួមភេទដែលប្រើជាញឹកញាប់បំផុតនោះ បុរសត្រូវការថាមពលខ្នងដែលកាន់តែរឹងមាំដើម្បីអាចបំពេញប្រតិបត្តិការរួមភេទបាន។ ដូច្នេះពួកគេត្រូវតែមានកម្លាំងគ្រប់គ្រាន់ដោយអាចទទួលបានតាមរយៈការហាត់ប្រាណរាល់ថ្ងៃ។
ធ្វើអោយអ្នកមានអារម្មណ៍កាន់តែសិចស៊ី
ការសិក្សាមួយបានអោយដឹងថា ចំណង់ផ្លូវភេទអាចកើនឡើងជាមួយនឹងការហាត់ប្រាណជាទៀងទាត់។ ការដែលមានរូបរាង្គសមសួននឹងធ្វើអោយអ្នកកាន់តែមានផាសុខភាពចំពោះរាងកាយខ្លួនឯង។ រឿងនេះនឹងពង្រឹងដល់ទំនុកចិត្តខ្លួនឯង ព្រមទាំងធ្វើអោយមានអារម្មណ៍កាន់តែសិចស៊ីសម្រាប់ការងារលើគ្រែ។
បង្កើនអ័រម៉ូនតេស្តូស្តេរ៉ូន
ការហាត់ប្រាណនឹងជួយបង្កើនចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនដែរ។ វាជួយថែរក្សាកុំអោយអ័រម៉ូនដែលផលិតចេញពីពងស្វាសថយចំនួន។ ការសិក្សាក៏បញ្ជាក់ទៀតថា ចង្កេះរបស់បុរសមានទំនាក់ទំនងជាមួយនឹងចំនួនរបស់អ័រម៉ូនតេស្តូស្តេរ៉ូនខ្លួន។ កាលណាដែលចង្កេះមានភាពកាន់តែសមសួន កម្រិតអ័រម៉ូនកាន់តែស្ថិតក្នុងសភាពមានសុខភាពល្អ៕