ជំងឺមហារីកស្បែកភាគច្រើនអាចត្រូវបានរកឃើញភ្លាមៗបើសិនជាអ្នកធ្វើការពិនិត្យស្បែកជាទៀងទាត់នៅផ្ទះដោយខ្លួនឯង។ ពេលវេលាដ៏ល្អបំផុតដែលត្រូវពិនិត្យជារៀងរាល់ខែ គឺក្រោយពេលងូតទឹករួច។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកគួរតែពិនិត្យរាល់ការកើតប្រជ្រុយថ្មីៗ ឬប្រជ្រុយដែលមានការប្រែប្រួលទាំងអស់ មុន ឬស្នាមខ្នៅពីកំណើតជាដើម។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការពិនិត្យស្បែក៖

  • ចូរឆ្លុះកញ្ចក់ និងពិនិត្យមើលមុខ ត្រចៀក ក ទ្រូង និងក្បាលពោះ។ ស្រ្តីក៏គួរតែពិនិត្យសុដន់ និងតំបន់ជុំវិញសុដន់ផងដែរ
  • ចូរធ្វើការពិនិត្យនៅឃ្លៀក ដៃទាំងសងខាង ខ្នងដៃ និងបាតដៃ ចន្លោះម្រាមដៃ និងក្រចកដៃ
  • ចូរអង្គុយចុះ ហើយពិនិត្យមើលភ្លៅ ស្មងជើង ខ្នងប្រអប់ជើង ចន្លោះម្រាមជើង និងក្រចកជើង
  • ចូរប្រើប្រាស់កញ្ចក់កាន់បានដើម្បីពិនិត្យមើលបាតជើង ស្មងជើង និងភ្លៅខាងក្រោយ
  • ចូរប្រើប្រាស់កញ្ចក់កាន់បាន (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ដើម្បីពិនិត្យមើលកំប៉េះគូថ តំបន់ប្រដាប់ភេទ ចង្កេះ និងខ្នង និងកញ្ចឹកក ព្រមទាំងខាងក្រោយស្លឹកត្រចៀក
  • ចូរប្រើក្រាសសិតសក់ ឬម៉ាស៊ីនផ្លុំសក់ដើម្បីវែកសក់មើលស្បែកក្បាល៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង