ការលូតលាស់​របស់​ម​នុស្ស​ប្រុស​មួយចំនួន​ឃើញថា​មាន​ជួប​បញ្ហា​មិន​អាច​មាន​កូន​បាន​។ ទោះបីជា​ពួកគេ​រីករាយ​នឹង​ការ​រួមភេទ និង​គ្មាន​បញ្ហា​ក្នុងពេល​ប្រតិបត្តិការ​ក៏ដោយ ក៏​បញ្ហា​អាច​នឹង​កើតមាន​នៅពេល​ពួក​គេ​ចង់​បាន​កូន​ដែរ​។ ចំនួន​មេ​ជីវិត​ឈ្មោល​តិច អាច​ហេតុផល​នាំ​អោយ​បុរស​មិន​អាច​មាន​កូន​បាន​។ មាន​ហេតុផល​មួយចំនួន​ដែល​ធ្វើ​អោយ​ចំនួន​មេ​ជីវិត​ឈ្មោល​នេះ​ថយចុះ​ហើយ​ភាគច្រើន​ទាក់ទង​នឹង​ទម្លាប់​ដែល​បុរស​តែងតែ​ធ្វើ​ជា​ប្រចាំ​តែម្តង​។​

ការ​ស្លៀក​សម្លៀកបំពាក់​តឹងៗ​
សីតុណ្ហភាពរ​បស់ពង​ស្វាស​ត្រូវតែ​ធ្វើយ៉ាងណា​ទាប​ជាង​សីតុណ្ហភាព​រាងកាយ​។ រឿងនេះ​នឹង​ជួយ​អោយ​ច្បាស់​ថា ពងស្វាស​នឹង​ផលិត​ចំនួន​មេ​ជីវិត​ឈ្មោល​បាន​ទាំង​បរិមាណ និង​គុណភាព​គ្រប់គ្រាន់​។ ការ​ស្លៀក​សម្លៀកបំពាក់​តឹងៗ​នឹង​ធ្វើអោយ​កម្តៅ​កើន​ឡើយ ដូច្នេះ​វា​ពិតជា​ប៉ះពាល់​ដល់​ចំនួន​មេ​ជិវិត​ឈ្មោល​បាន​។​

សូ​ណា​ដែល​ក្តៅៗ​
ការសិក្សា​មួយ​បាន​បញ្ជាក់​អោយដឹងថា សូ​ណា​ដែល​ក្តៅៗ​ក៏​ប៉ះពាល់​ដល់​សីតុណ្ហភាព​របស់​ពងស្វាស​ដែរ ព្រមទាំង​កាត់​បន្ថយ​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​បុរស​ទៀត​។ រឿង​នេះ​ពិតជា​មិន​ធ្វើអោយ​មាន​អ្វី​ខុស​គ្នា​នោះ​ទេ​បើសិនជា​អ្នក​ទៅ​សូ​ណា​ម្តងម្កាល​នោះ​។ ប៉ុន្តែ​ចំពោះ​បុរស​ដែល​ទៅ​សូ​ណា​ញឹកញាប់​វិញ​នោះ គួរតែ​ជា​រឿង​មួយ​ហាមប្រាម​។​

មិន​រួមភេទ​
ការ​រួមភេទ​ពិតជា​អាច​មាន​ប្រយោជន៍​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល មានន័យ​ថា ការ​តម​មិន​រួម​ភេទ​អាច​ប៉ះពាល់​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល​យ៉ាងធ្ងន់ធ្ងរ​។ អ្នកស្រាវជ្រាវ​បាន​បង្ហាញ​អោយដឹងថា ការ​តម​មិន​រួម​ភេទ​អាច​ធ្វើអោយ​មេ​ជីវិត​ឈ្មោល​ផ្លាស់ប្តូរ​រូបរាង ដែល​ជាហេតុ​នាំ​អោយ​មេ​ជីវិត​ឈ្មោល​នោះ​មិន​អាច​ធ្វើការ​បាន​។​

ស្ត្រេ​ស​
ស្ត្រេ​សមិន​គ្រាន់តែ​ប៉ះពាល់ដ​ល់​ផ្លូវ​ចិត្ត​នោះទេ តែ​វា​ក៏​ធ្វើអោយ​ប៉ះពាល់​ដល់​ភាព​សុខុមាល​ខាង​ផ្លូវកាយ​ផងដែរ​។ ខណៈពេល​ដែល​វា​បង្កអោយមាន​ការ​ថប់​អារម្មណ៍​ខាង​ផ្លូវភេទ វា​ក៏​អាច​ធ្វើអោយ​ប៉ះពាល់​ទាំងស្រុង​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល​ដែរ​។​

គ្រឿង​ស្រវឹង​
គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​នឹង​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​យ៉ាងធ្ងន់ធ្ងរ ដែល​ជាហេតុ​ធ្វើអោយ​ថយចុះ​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​បុរស​បាន​។​

ការ​ទទួលទាន​សណ្តែក​សៀង​ច្រើនពេក​
ទោះបីជា​សណ្តែកសៀង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របប​អាហារ​ធម្មតា​ក៏​ដោយ ក៏​វា​អាច​មាន​ផល​រំខាន​ប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ​ដែរ ព្រោះ​សណ្តែកសៀង​ផ្ទុក​ទៅ​ដោយ​សារធាតុ Isoflavones ដែល​អាច​ប៉ះពាល់​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល​, ការផលិត និង​គុណភាព​របស់​វា​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង