ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
ឆ្នាំមមី ចូលដល់ខែនេះអាចនិយាយបានថាអ្នកអាចរំដោះខ្លួនចេញពីបញ្ហាបានច្រើនហើយ ដោយមានទ្រព្យតូចចូលមកបន្តបន្ទាប់គ្នា។ ជាពិសេស ពេលចូលដល់ខែ៨ មុខរបររបស់អ្នកនឹងរីកខ្លាំង ដោយធ្វើឲ្យអ្នកអាចដឹកបានមាសប្រាក់ជូនអ្នកផ្ទះច្រើនណាស់។
ឆ្នាំខាល
ឆ្នាំខាល ក្នុងខែ៧អ្នកអាចសម្រេចបានការងារតូចខ្លះ។ លុះដល់ខែ៨ អ្នកនឹងអាចសម្រេចបានការងារធំ។ ជាពិសេស ពេលដែលចូលដល់ខែ៩ អ្នកកាន់តែមានលុយចាយ ព្រោះមុខរបររបស់អ្នកអាចទទួលបានប្រាក់ចំណេញធំហើយ។
ឆ្នាំកុរ
ឆ្នាំកុរ ក្នុងខែនេះ អាចនឹងឡើងបានឋានៈ ឬប្រាក់ខែបាន។ ជាពិសេស ក្នុងខែបន្ទាប់ អ្នកនឹងអាចប្រមូលបានកាន់តែច្រើន។ ក្នុងរយៈពេលត្រឹម៣ខែប៉ុណ្ណោះ ឃ្លាំងទ្រព្យអ្នកនឹងណែនខ្លាំងណាស់៕