ជំងឺកាមរោគ និងការបង្ករោគមានច្រើនបែបច្រើនប្រភេទណាស់ ហើយជំងឺកាមរោគនេះដែរ ច្រើនតែបង្កឡើងដោយការបង្ករោគជាច្រើនដែលចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងពេលរួមភេទ។ យកល្អគួរតែដឹងអំពីប្រភេទនៃជំងឺកាមរោគនោះ ព្រោះមនុស្សនៅលើពិភពលោកនេះមានច្រើនជាងពាក់កណ្តាលហើយដែលនឹងត្រូវឆ្លងជំងឺនេះក្នុងពេលណាមួយក្នុងឆាកជីវិត។

ខាងក្រោមនេះគឺជារោគសញ្ញាជំងឺកាមរោគដែលច្រើនតែកើតមានជាញឹកញាប់បំផុត៖
1. ហូរទឹករំអិលមិនធម្មតាតាមទ្វារមាស
2. ហូរឈាមមិនធម្មតាតាមទ្វារមាស
3. ក្តៅខ្លួន
4. អស់កម្លាំង
5. ពងបែកមាត់
6. ក្រហា ឬឈឺចាប់ពេលនោម
7. ឈឺក្នុងពោះផ្នែកខាងក្រោម
8. មានជំងឺដែលបង្កឡើងដោយមេរោគផ្សិតក្នុងទ្វារមាសជាប់រហូត
9. ហើម ឬឈឺចាប់ខ្លាំងក្នុងពងស្វាស
10. មានដុំនៅតាមប្រដាប់ភេទ
11. ស្បែក ឬភ្នែកទៅជាពណ៌លឿង
12. កន្ទួលរមាស់
13. រមាស់ក្នុងប្រដាប់ភេទ
14. រមាស់ខ្លួន
15. ជ្រុះសក់
16. ឈឺក្នុងរន្ធគូថ ឬហូរទឹករំអិលតាមរន្ធគូថ
17. ក្រពេញនៅគ្រលានហើម
18. បាត់បង់ចំណង់អាហារ
19. មានរោគសញ្ញាដូចជំងឺផ្តាសាយ
20. ហើមកូនកណ្តុរ

ជំងឺកាមរោគដែលមានច្រើនជាងគេបំផុតនោះគឺជំងឺស្វាយ, ជំងឺ Chlamydia, ជំងឺប្រមេះទឹកបាយ, ជំងឺអេដស៍, ជំងឺប៉េស ហើយភាគច្រើនជំងឺទាំងអស់នេះមានរោគសញ្ញាដូចៗគ្នា ដូច្នេះយើងគួរតែដឹងពីរបៀបសម្គាល់ជំងឺនីមួយៗ៕