​ប្រសិនបើ​អ្នក​ចង់​ទទួលបាន​ជីវិត​សិច​ដ៏​ប្រសើរ​, អាហារ​ដែល​អ្នក​ញ៉ាំ​អាច​ជម្រុញ​នូវ​ដំណើរការ​សិច​របស់​អ្នក​បាន​។ វា​មិន​មាន​អ្វី​ល្អ​ជាង​ភាព​រ៉ូ​មេនទិច​, ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅផ្ទះ​នោះ​។ ជេនី​ហ្វ័​រ ប៊ឺរ​ម៉េន (Jennifer R. Berman) បាន​និយាយថា វា​មាន​ការបង្ហាញ​ថា វីតាមីន និង​សារជាតិ​មួយចំនួន​នៅក្នុង​អាហារ​អាច​ជម្រុញ​មុខងារ​ផ្លូវភេទ​បាន​។​


​ខាងក្រោម​នេះ​ជា​អាហារ​ដែល​ផ្តល់នូវ​ភាពប្រសើរ​ឡើង​ដល់​ការ​រួមភេទ​របស់​អ្នកៈ​


​ផ្លែ​ប័រ​
​មូលហេតុ​វិទ្យាសាស្ត្រ​ដែល​ហេតុ​អ្វី​ផ្លែ​ប័រ​ផ្តល់​នូវ​ចំណង់តណ្ហា​នោះ គឺថា​វា​សំបូរ​ទៅដោយ​ខ្លាញ់​មិន​ឆ្អែត និង​ខ្លាញ់​ឆ្អែត​តិច​, ដែល​នេះ​វា​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង និង​សរសៃឈាម​អារទែ​របស់អ្នក​។ ជា​ការពិត​, អ្វីដែល​ធ្វើអោយ​បេះដូង​លោត​បាន​ខ្លាំង គឺ​សុទ្ធសឹង​ជា​រឿង​ដែល​ជួយ​ដល់​លំហូរ​ឈាមរ​ត់​ទៅ​កាន់​គ្រប់កន្លែង​, ដូចនេះ បុរស​ដែល​មាន​ជំងឺ​បេះដូង​ហាក់ដូចជា​ទទួល​រង​នឹង​ការ​មិន​ឡើង​រឹង​នៃ​លិង្គ​ដល់​ទៅ​ទ្វេដង​។​


​គ្រាប់​អាល់​ម៉ុន​
​អាល់​ម៉ុន​ត្រូវបាន​គេ​អះអាង​ជា​យូរ​មក​ហើយ​ថា វា​បង្កើន​នូវ​តណ្ហា​, ភ្ញោ​ចដល់​ចំណង់ផ​ផ្លូវ និង​ជួយ​អោយ​មាន​កូន​ផង​ដែរ​។ ដូច​ទៅ​នឹង​ទំពាំង​បារាំង​ដែរ​, អាល់​ម៉ុន​គឺជា​អាហារ​សំបូរទៅដ​ល់​សារធាតុ​រ៉ែ​ជាច្រើន​ដែល​មាន​សារៈសំខាន់​ក្នុង​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​។ សារធាតុ​រ៉ែ​ទាំងនោះ​រួមមាន ជាតិ​ស័ង្កសី​, សេលេ​នី​ញ៉ូម និង​វីតាមីន E ជាដើម​។ ប៊ឺរ​ម៉េន​បាន​និយាយថា ស័ង្កសី​ជួយ​ជម្រុញ​នូវ​ចំណង់​ផ្លូវភេទ​។ យើង​មិន​យល់​ច្បាស់​នោះ​ទេ​ពី​ច​លន​ការ​ដែល​នៅ​ពី​ក្រោយ​វា ប៉ុន្តែ​យើង​ដឹងថា វា​ផ្តល់​នូវ​ប្រសិទ្ធភាព​ក្នុង​ចំ​នង់​ផ្លូវភេទ​។​


ផ្លែ​ស្ត​ប៊ឺ​រី​
ពណ៌​ក្រហម​ត្រូវបាន​គេ​ដឹង​ថា​ជួយ​ជម្រុញ​នូវ​ភ្លើង​តណ្ហា​។ នៅ​ក្នុង​ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា បុរស​រក​ឃើញ​ស្ត្រី​ដែល​មាន​ភាព​សិច​ស៊ី​ប្រសិនបើ​ពួកគេ​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ក្រហម​។ ផ្លែ​ស្ត​ប៊ឺ​រីក៏ជា​ប្រភព​ពិសេស​នៃ​អាស៊ីតហ្វូលីក ដែល​ជា​វីតាមីន B ដែល​ជួយ​ការពារ​ភាពមិនប្រក្រតី​នៃ​កូន​ចំពោះ​ស្ត្រី និង​អាច​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​ចំពោះ​បុរស​។


អាហារ​សមុទ្រ​
ទោះបីជា​អន្ធិល និង​រអិល​យ៉ាងណាក៏ដោយ​, ងាវ​សមុទ្រ (​អ៉​យ​ស្ទ័​រ​) អាច​ជា​អ្នក​ផ្តល់​ចំណង់តណ្ហា​ខ្លាំង​បំផុត​។ វា​ក៏​ជា​ប្រភព​មួយ​នៃ​ជាតិ​ស័ង្កសី​ដែល​ជម្រុញ​ដល់​ចំ​នង់​ផ្លូវភេទ​ផងដែរ​។ ប៉ុន្តែ​ប្រភេទ​នៃ​អាហារ​សមុទ្រ​ដទៃទៀត ក៏​អាច​ជម្រុញ​ដល់​ចំណង់តណ្ហា​ផងដែរ​។ ខ្លាញ់ត្រី​គឺ​សំខាន់​សម្រាប់​សុខភាព​បេះដូង​។​

ដើម​អា​រុយ​ហ្គុយ​ឡា (Arugula)
ដើម​អា​រុយ​ហ្គុយ​ឡា​ត្រូវបាន​គេ​គិតថា​ជា​រុក្ខជាតិ​ជួយ​ដល់​ការ​រួមភេទ​។ សព្វថ្ងៃ​, ការស្រាវជ្រាវ​បាន​បង្ហាញថា រុក្ខជាតិ​នេះ​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ផ្លូវភេទ​ដោយសារ​តែ​ពួក​វា​ជួយ​រារាំង​ដល់​ការ​ស្រូប​សារជាតិ​ដែល​អវិជ្ជមាន​ដល់​ចំណង់​ផ្លូវភេទ​។​

ផ្លែ​ក្រូច​
ផ្លែ​ប្រភេទ​នេះ​គឺ​សំបូរ​ទៅដោយ​អ្នក​ប្រឆាំង​នឹង​អុកស៊ីតកម្ម​, វីតាមីន C និង​អាស៊ីតហ្វូលីក ដែល​សារជាតិ​ទាំងនេះ​សុទ្ធសឹង​ជា​សារជាតិ​សំខាន់​សម្រាប់​សុខភាព​បន្ត​ពូជ​របស់​បុរស​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង